សាលាមធ្យមបច្ចេកទេស ប្រជុំស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ២០២២

លោកឧត្តមសេនីយ៍ឯក ពេជ្រ ពិសិដ្ឋ នាយកសាលាមធ្យមបច្ចេកទេស បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់សាលា។

លោកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍និងបានលើកឡើងថា ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២នេះ គឺយើងត្រូវពិនិត្យទៅលើគោលដៅ យុទ្ធសាស្រ្ត ចង្កោមសកម្មភាព និងអង្គភាពទទួលខុសត្រូវ ដែលបានដាក់ចេញក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

យើងត្រូវរួមគ្នាដាក់ចេញនូវវិធីសាស្រ្តអនុវត្ត ធនធានតម្រូវ អ្នកពាក់ព័ន្ធនិង/ឬការិយាល័យចំណុះដែលទទួលខុសត្រូវ និងការដាក់ចេញនូវពេលវេលាសម្រាប់អនុវត្ត ផងដែរ។ បន្ទាប់ពីស្តាប់ដោយយកចិត្តទុកដាក់នូវសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ រួចមក លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ណយ ហឿន នាយករងសាលា ការិយាល័យរដ្ឋបាល-សរុប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ តាមការចាត់តាំងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំផែនការសកម្មភាពនេះឡើង។

បន្ទាប់ពីឯកភាពទៅលើគោលដៅ យុទ្ធសាស្រ្តនិងចង្កោមសកម្មភាព ព្រមទាំងបានដាក់ចេញនូវវិធីសាស្ត្រអនុវត្ត ធនធានតម្រូវ អ្នកពាក់ព័ន្ធនិង/ឬការិយាល័យទទួលខុសត្រូវ និងពេលវេលាសម្រាប់អនុវត្ត សកម្មភាពនីមួយៗរួចមក លោកឧត្តមសេនីយ៍ឯក មានមតិណែនាំមួយចំនួនដូចខាងក្រោម៖

 ១-  ការិយាល័យរដ្ឋបាល-សរុប យកផែនការសកម្មភាពនេះទៅពិនិត្យខ្លឹមសារ និងអក្ខរាវិរុទ្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រជុំពិនិត្យនិងសម្រេច ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបន្ទុក។

២-  យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំស្តីពីនីតិវិធីនៃការអនុវត្តបទវិន័យមន្រ្តីនិងគ្រូនគរបាលជាតិរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

៣-  យកចិត្តទុកដាក់បំពេញភារកិច្ចតាមកម្មវិធីការងារប្រចាំខែតុលា ឆ្នាំ២០២១ ដែលបានដាក់ចេញ។

៤-  បន្តយកចិត្តទុកដាក់ថែរក្សាបរិស្ថាននៅទីតាំងទទួលខុសត្រូវរបស់សាលា។

៥-  បន្តធ្វើឱ្យបានសោភណ្ឌភាពនៅកន្លែងបំពេញការងារនិងថ្នាក់រៀន។ ៦-  បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយអនុវត្តវិធានការក្រសួងសុខាភិបាល ពិសេស ៣កុំ ៣ការពារ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner