អង្គរថាយហ្គឺរ ត្រូវប៉ះ វិសាខា ជើងទី២ នៅរសៀលថ្ងៃនេះ

ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បាត់បង់កម្លាំងសំខាន់ពីររូប គឺ ខ្សែការពារ សឿត បារាំង និង ខ្សែប្រយុទ្ធ ឡុង ម៉េងហាវ ដែលកំពុងជាប់ចត្តាឡីស័កនៅមជ្ឈមណ្ឌលបាលទាត់ជាតិបាទី ក្រោយត្រលប់មកពីបេសកកម្មក្រុម U23 ជម្រើសជាតិកាលថ្ងៃទី ២៦ តុលា កន្លងទៅ។ ចំណែក វិសាខា ត្រូវអវត្តមាន ខ្សែការពារ ទេស សម្បត្តិ និង ស៊ិន កក្កដា ដែលកំពុងចត្តាឡីស័កនៅមជ្ឈមណ្ឌលបាលទាត់ជាតិជាមួយគ្នា។

DA CRUZ ៖ ខ្សែប្រយុទ្ធប្រធានក្រុមសញ្ជាតិប្រេស៊ីលរូបនេះជាកីឡាករចូលលេងបានច្រើននាទីជាងគេសម្រាប់អង្គរថាយហ្គឺរ (គឺ១៣០០ នាទី) ក្នុងការប្រកួត ១៦ លើក និង ជាអ្នករកគ្រាប់បានច្រើនជាងគេសម្រាប់ក្រុមផងដែរ (៧គ្រាប់)។ គេពូកែទាញកម្លាំង , ហក់តែត និង ការទាត់បាល់ហ្វ្រីឃីកជាដើម។ ហ្វ្រីឃីកដែលចងចាំបំផុតពេលទាត់យកឈ្នះ កងយោធពលខេមរភូមិន្ទ ២-១ ក្នុងចម្ងាយប្រមាណ ៣៥ ម៉ែត្រ។ ខ្សែប្រយុទ្ធរូបនេះ នឹងធ្វើព្យុះ។

HABER MARCUS ៖ មិនខុសគ្នាប៉ុន្មាន ខ្សែប្រយុទ្ធសញ្ជាតិកាណាដា ជំនាញហក់តែតបាល់ខ្ពស់, ការអូសទាញនិងប្រជែងបាល់ និង ការប្រើបច្ចេកទេសផ្ទាល់ខ្លួនយ៉ាងល្អ។ គេជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេឲ្យ វិសាខា (១៥ គ្រាប់) តាមពីក្រោយកីឡាករកំពូលតារាងទាត់បញ្ចូលទី Marcio Oliveira ចំនួន ៥ គ្រាប់។ ថ្ងៃនេះជាឱកាសរបស់ Marcus ដើម្បីតាមប្រជែងស្បែកជើងមាស ព្រោះការប្រកួតនៅសល់ ៣ លើកទៀតរួមទាំងការប្រកួតនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner