វៀតណាម​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​អង់គ្លេស​ ​ក្នុង​ប្លុក​អា​ស៊ាន​

ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងអស់​នៅ​សហគមន៍​អា​ស៊ាន​ ​វៀតណាម​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​របស់​អង់គ្លេស​ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន thaipbs ។

​ការ​នេះ​បាន​កើតឡើង​ ​ក្រោយពេល​វៀតណាម​និង​ចក្រភពអង់គ្លេស​បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ ​ចំ​នួ​​ន​២​៦​ឯកសារ​ ​ក្រប​ដណ្តប់​លើ​វិ​ស័​យ​ពាណិជ្ជកម្ម​ ​កសិកម្ម​ ​អប់រំ​ ​ថាមពល​ ​និង​ ​បរិស្ថាន​ ​ជាដើម​ ដោយ​ពិធី​ចុះហត្ថលេខា​ត្រូវ​បាន​ធ្វើឡើង​ ​កាលពី​ពេលថ្មីៗនេះ​ ​ហើយ​បើក​គិត​ពី​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទាំងនេះ​ ​មាន​រាប់សិបពាន់​លាន​ដុល្លារ​អាមេរិក​។​

​នា​កម្មវិធី​ ​កាលពី​ថ្ងៃចន្ទ​ ​ដើម​ស​ប្តា៍​នេះ​ដែរ​ ​ក្រុមហ៊ុន​អាកាសចរ​វៀតណាម​ ​Vie​t​jet​ ​Air​ ​និង​ ​ក្រុមហ៊ុន​ ​Roll​s-Ro​y​c​e​ ​Group​ ​របស់​អង់គ្លេស​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​​​ ​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​គ្រឿងម៉ាស៊ីន​ ​និង​សេវាកម្ម​គ្រឿងម៉ាស៊ីន​សម្រាប់​យន្តហោះ​ ​មាន​តម្លៃ​៤​០​០​លាន​ដុល្លារ​អាមេរិក​ ​ខណៈ​ដែល​ក្រុមហ៊ុន​O​V​I​CO​ ​និង​ ​H​D​Bank​ ​បាន​ចុះ​ព្រមព្រៀង​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ ​ជាមួយ​បណ្តា​ដៃគូ​របស់​អង់គ្លេស​ទៀត​ផង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner