ថ្ងៃនេះ! ឡាវ​ប្រកាសពីឆ្លងកូ​វី​ដ​​ខ្ពស់ដ៏​ខ្លាំង ​ពុំ​ធ្លាប់​មាន​

ក្រសួងសុខាភិបាល​ឡាវ​នៅ​ថ្ងៃពុធ​ ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​១​,​០​៦​២​ករណី​បន្ថែម​ទៀត​ ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ដែល​ជា​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​ ​គិត​ចាប់តាំង​ពី​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ​បាន​ចាប់ផ្ដើម​ផ្ទុះឡើង​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មាន​ ​១​,​០​៥​៣​ករណី​ ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​ ​០​៩​ករណី​ទៀត​ ​ជា​ករណី​នាំចូល​។​ ​ក្រៅពី​នេះ​ ​អ្នកជំងឺ​ចំនួន​ ​០​៣​នាក់​ផ្សេងទៀត​ ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ផង​ដែរ​ ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​ដូចគ្នា​។​

​គួរ​បញ្ជាក់​ថា​ ​រហូតមក​ទល់​ពេលនេះ​ ​ឡាវ​មាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទាំង​ប្រទេស​ចំនួន​ ​៤​២​,​៨​៩​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​៧​៣​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner