អ្នកជំនាញថតរូបជប៉ុននិយាយថា រូបភាពជាផ្នែកមួយដ៏សំខាន់ជួយទាក់ទាញប្រជាប្រិយភាព

លោក កាស៊ិរ៉ាបារ៉ា តាកាគិ អ្នកថតរូបជំនាញប្រចាំស្ថាប័នសារព័ត៌មានNikkeiរបស់ជប៉ុនបានលើកឡើងថា រូបភាពដែលអ្នកថតរូបផ្តិតពីព្រឹត្តិការណ៍មួយ វាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកបំពេញនូវភាពទាក់ទាញជាមួយអត្ថបទដែលសរសេរចេញសម្រាប់ធ្វើការផ្សព្វផ្សាយ។
លោក បញ្ជាក់ថា ការសរសេរអត្ថបទទោះបីជាល្អយ៉ាងណាក៏ដោយបើគ្មានរូបភាពដាក់អមជាមួយអត្ថបទនោះទេ វាមិនអាចទាក់បានចំណាប់អារម្មណ៍អ្នកអានឡើយនោះទេ ពោលរូបភាពជាអ្នកបញ្ជាក់ពីព្រឹត្តិការណ៍ដែលកើតឡើងធ្វើអ្នកអានចង់មើល និងតាមដាន។
ការលើកឡើងរបស់អ្នកជំនាញថតរូបដ៏ល្បីប្រចាំសារព័ត៌មានល្បីប្រទេសជប៉ុនរូប ក្នុងវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ថ្ងៃ ទី៣ ខែ វិច្ឆិការ ឆ្នាំ២០២១ រយៈពេល២ម៉ោងដល់សិក្ខកាមប្រមាណជាជិត១០០នាក់ដែលជាអ្នកសារព័ត៌មានកីឡា មកពីវេបសា ហ្វេសបុកផេក និងស្ថានីយ៍ទូរទស្សនានានៅក្នុង។


អ្នកជំនាញរូបនេះ ពន្យល់ទៀតថា តាមរយៈរូបភាពដែលអ្នកថតផ្តិតយកពីការរៀបចំព្រឹត្តិការណ៍ប្រកួតនានា ដោយគុនភាពខ្ពស់នោះ វាបានក្លាយជាចំណែកមួយផ្សាយអំពីអត្ថន័យការប្រកួត ដែលអាចជួយបង្កើនចំនួនអ្នកទស្សនា និងចំនួនអ្នកនិយមលេងផងដែរ។
អ្នកជំនាញថតរូបប្រចាំស្ថាប័នសារព័ត៌មានដ៏ល្បីរបស់ជប៉ុនរូបនេះ បានអះអាងទៀតថា ការថតដោយមានជំនាញច្បាស់លាស់មិនត្រឹមតែទាក់ទាញចាប់ណាប់អារម្មណ៍អ្នកទាក់ទស្សនាឲ្យមកអានអត្ថបទយើងប៉ុណ្ណោះទេ វាក៏ជាការចូលរួមចំណែកក្នុងការបំផុសផ្សព្វផ្សាយឲ្យវិស័យកីឡាកាន់តែរីកចំរើន។
សូមបញ្ជាក់ថា លោក កាស៊ិរ៉ាបារ៉ា តាកាគិ អ្នកថតរូបជំនាញប្រចាំស្ថាប័នសារព័ត៌មានNikkeiរបស់ជប៉ុន មានបទពិសោធផ្នែកថតនេះចំនួន១៧ឆ្នាំមកហើយ គិតចាប់តាំងពី២០០៤នៃការចូលរំរើរការងាររហូតដល់ឆ្នាំ២០២១នេះ ។

លោកបានចូលរួមយកព័ត៌មានកីឡាក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនក្នុងនាមជាអ្នកថតជំនាញ មានដូចជា ឆ្នាំ២០២១៥ពាន់រង្វាន់បាល់ទាត់តូយូតា . ឆ្នាំ២០១៩ ពានរង្វាន់ACL(AFC CHAMPION LEAGUE ).ឆ្នាំ២០១០ ការប្រកួតបាល់ទាត់វគ្គជម្រុះអាស៊ីបូពា៍ . ឆ្នាំ២០២១ ការប្រកួតបាល់ឱបពិភពលោក នៅប្រទេសនូវែលសេឡង់. ឆ្នាំ២០១៣ ការប្រកួតជិះស្គីពិភពលោក Nordic/Freestyle. ឆ្នាំ២០១៤ អូឡាំពិករដូវរងារនៅសូឈិ ប្រទេសទេសឬស្ស៊ី . ឆ្នាំ២០១៥ ការប្រកួតFIFA Club World Cup. ឆ្នាំ២០១៦ កីឡាអូឡាំពិកទីក្រុងរីយូ ប្រទេសប្រេស៊ីល. ឆ្នាំ២០១៩ការប្រកួតបាល់ឱបប្រទេសជប៉ុន និងឆ្នាំ២០២១ អូឡាំពិករដូវក្តីនៅទីក្រុងតូក្យូ៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner