ប្រធានាធិបតីអាមេរិកលោក Biden កំពុងប្រឈមនឹងការរិះគន់ចំពោះការហោះហើរដោយយន្តហោះឯកជន និងក្បួនដង្ហែររថយន្តចំនួន ៨៥គ្រឿងឆ្លងកាត់ទីក្រុងរ៉ូម នៅមុនសន្និសីទ COP26 ស្តីពីការប្រែប្រួលអាកាសធាតុរបស់អ.ស.ប

អត្ថបទដោយ៖
AMS OneMinute

ដានកាបូនសរុបរបស់ប្រជាជនទូទៅគឺប្រមាណ ៨តោនក្នុង១ឆ្នាំ ខណៈដានកាបូនដែលបញ្ចេញដោយយន្តហោះឯកជនចំនួន ៤០០គ្រឿងគឺសរុបប្រមាណ ១៣ ០០០តោន។

Monica Lennon អ្នកនាំពាក្យរបស់ Labour Net Zero បាននិយាយថា “ការហោះហើរដោយយន្តហោះឯកជន ខណៈពេលដែលអះអាងថាខ្លួនយកចិត្តទុកដាក់ខ្លាំងចំពោះការដោះស្រាយភាពអាសន្នផ្នែកអាកាសធាតុ គឺជាការលាក់ពុត។

នេះជាលើកទី២ហើយដែលលោក Biden រងការរិះគន់ដោយសារ COP26។ ឃ្លា “Sleepy Joe” កំពុងមានភាពល្បីល្បាញនៅលើ Twitter បន្ទាប់ពីអ្នកសារព័ត៌មានថតបានទិដ្ឋភាពលោក Biden ស្ទើរតែគេងលក់ក្នុងអំឡុងពេលសុន្ទរកថាបើក COP26 ។

លោក Biden បានរិះគន់រុស្ស៊ី និងចិនចំពោះការមិនចូលរួម COP26 ដោយផ្ទាល់ ដោយនិយាយថាពួកគេបានសាង “កំហុសដ៏ធំមួយ” ។ ចុះការគេងលក់ក្នុងពេលប្រជុំ មិនមែនជាកំហុសធំទេឬ? តើការប្រជុំតាមវីដេអូដែលអាចសន្សំសំចៃថាមពល និងការពារការឆ្លងជម្ងឺកូវីដពិតជា “កំហុស” មែនឬ?

ប្រភព៖ PandaPaws 🐾

ads banner