រាជធានីបន្តបិទខារ៉ាអូខេនិងក្លឹបកំសាន្តទោះបីបើក Beer Gardens (Video Inside)

រាជធានីភ្នំពេញ បើទោះបីជាមានការបើកអាហារដ្ឋានបៀរហ្គាដិននោះមែន ប៉ុន្តែអាជីវកម្មខារ៉ាអូខេនិងក្លឹប កំសាន្ត នៅបន្តបិទនៅឡើយទេ។ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូអន ឡាញ កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងប្រដាប់អាវុធ ត្រូវអនុ វត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវការហាមមិនឲ្យបើកការ៉ាអូខេនិងក្លឹបកំសាន្តនោះ។ អភិបាលរាជធានីភ្នំពេញបានថ្លែង ថា បើទោះបីជារាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យនោះមែន ប៉ុន្តែចំពោះក្លឹប កំសាន្តនិងខារ៉ាអូខេ គឺនៅមិនអនុញ្ញាតឲ្យបើកដំណើរការនៅឡើយនោះទេ ។

លោកបានបន្តថា អាជីវកម្មដែល អាចបើកដំណើរការបានវិញនោះរួមមាន៖ ភោជនីយដ្ឋាន និងបៀរហ្គាឌិន តែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ក្លឹបកំសាន្តនិងខារ៉ាអូខេ គឺជាកន្លែងដែលមានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner