ហោរាសាស្រ្តប្រចាំព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកធានាថាទទួលបានភាពរីកចម្រើនលូតលាស់ដល់អាជីពនានាដែលអ្នកកំពុងអនុវត្ត។ មិនត្រឹមតែប៉ុណ្ណេះក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយសម្រាប់ការអភិវឌ្ឍន៍កំរិតហរិញ្ញវត្ថុ និងស្ថានភាពការងារផង។ ប្រសិនបើ​អ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺអាចធ្វើទៅបានដោយមិនមានអ្វីជំទាស់នោះទេ។ ក្នុងនោះមិនបាច់បារម្ភលើករណីណាមួយឡើយ ពីព្រោះលោកអ្នកអាចធ្វើឲ្យសម្រេចគ្រប់កិច្ចការទាំងអស់។ ដោយឡែក សូមការពារខ្លួនឲ្យបានល្អ ប្រយ័ត្នថ្លោះគ្រិច។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលអំពីគំនិតឈ្លាសវៃ រហ័សរហួន ហេតុដូច្នេះលោកអ្នកមានសមត្ថភាពពេញលេញធ្វើឲ្យការងារទាំងឡាយរបស់អ្នកទទួលបានភាពជោគជ័យបានដោយខ្លួនឯង ពិសេសគឺការពិភាក្សាវែកញែកគំនិតយោបល់ និងគម្រោងផែនការ។ ដោយឡែក សូមកុំធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ ពីព្រោះដំណើរការនោះគឺគ្មានប្រយោជន៍អ្វីសោះឡើយ ប៉ុន្តែការជឿជាក់លើបទពិសោធន៍ខ្លួនឯង ហើយព្យាយាមបំពេញការងារឲ្យបានល្អ នោះគឺគ្រប់គ្រាន់សម្រាប់ពេលនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ កិច្ចការរបស់អ្នកហាក់ប្រទះនឹងភាពស្មុគ្រស្មាញបន្តិច ដូច្នេះផលចំនេញ និងភាពជោគជ័យហាក់មិនទាន់អាចកំណត់បានទាំងស្រុងនោះទេ។ ក្រៅពីនេះ លោកអ្នកកំពុងរងឥទ្ធិពលពីបញ្ហាពីអតីត ដោយរួមទាំងបញ្ហាផ្ទាល់ខ្លួនផង ដូច្នេះចិត្តរបស់អ្នកហាក់មានភាពតានតឹង ហើយពិបាកសម្រេចចិត្តឲ្យបានល្អ។ ហេតុផលទាំងនេះ លោកអ្នកអាចដោះស្រាយបាន តែអ្វីៗពឹងពាក់ទៅលើការតាំងចិត្ត និងការថ្លឹងថ្លែងរបស់អ្នក។ លើសពីនេះ សូមប្រយ័ត្នការខាតបង់លុយកាក់ ក៏ព្រោះតែភាពប្រថុយប្រថាន​ និងការជឿជាក់ដោយគ្មានមូលដ្ឋាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ អាជីពនានារបស់អ្នកមានដំណើរការទៅដោយរលូន ប៉ុន្តែថ្ងៃនេះជាពេលវេលាត្រឹមត្រូវណាស់​ ដើម្បីឲ្យអ្នកចេញដំណើរទៅប្រឈមនឹងស្ថានភាពខាងក្រៅ ពីព្រោះទីនោះលោកអ្នកអាចធានាថាទទួលបានឳកាសអភិវឌ្ឍន៍ការងារបានច្រើន។ ការខិតខំគឺចាំបាច់ ហើយការយកចិត្តថ្លើមអ្នកដទៃ គឺគ្មានប្រយោជន៍សម្រាប់អ្នកសោះឡើយ។ ក្នុងនោះរាល់សកម្មភាព គួរតែគិតឲ្យបានម៉ត់ចត់ ហើយកុំងាយជឿពាក្យសំដីរបស់អ្នកដទៃ។ ថ្ងៃនេះដៃទាំងពីររបស់អ្នក អាចនឹងកែប្រែជោគវាសនារបស់អ្នកបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារបស់អ្នកទទួលបានការលើកសរសើរ និងគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសពីថ្នាក់លើ។ លោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពនោះទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ ហើយមានមនុស្សចាំជួយទំនុកបម្រុងផង ដូច្នេះសន្សឹមៗនឹងផ្តល់ផលល្អប្រសើរដល់អ្នក។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងត្រូវបានដំឡើងឋានៈ ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុ។ ក្នុងនោះ ក៏សូមព្យាយាមកុំនិយាយស្តីច្រើន រក្សាពាក្យសំដី និងសកម្មភាពឲ្យបានតឹង     រឹង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។  រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អប្រក្រតី។ សូមលោកអ្នកព្យាយាមធ្វើការទំនាក់ទំនងបន្ថែមទៀត ពីព្រោះកំរិតទំនុកចិត្តរបស់មនុស្សនៅជុំវិញខ្លួនរបស់អ្នកហាក់ស្រុតចុះបន្តិច ក៏ព្រោះតែការប្រងើយកន្តើយរបស់អ្នក។ មានកិច្ចការខ្លះធ្វើឲ្យអ្នករអាចិត្ត ប៉ុន្តែសូមកុំគិតច្រើន សូមចេះបែងចែករវាងផលប្រយោជន៍ និងរឿងមិនបានការ។ ក្នុងនោះដែរ លោកអ្នកមិនអាចពឹងពាក់មិត្តរួមការងារឲ្យជួយសម្រាលកិច្ចការររបស់អ្នកបានទេ ពីព្រោះកំហុសអាចកើតឡើងច្រើនជាង។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកមិនអាចផ្តល់ភាពជោគជ័យអ្នកតាមក្តីប្រាថា្នទេក្នុងថ្ងៃនេះ ពីព្រោះលោកអ្នកកំពុងរងឥទ្ធិពលខាងក្រៅយ៉ាងខ្លាំង។ បន្ថែមពីនេះ លោកអ្នកកំពុងប្រទះនឹងមនុស្សប្រែក្រឡាសសំដីបាតដៃជាខ្នងដៃ ដូច្នេះសូមលោកអ្នកប្រយ័ត្នប្រយែងក្នុងការជឿជាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែសូមកុំសង្ស័យគ្រប់រឿង ពីព្រោះវានឹងអាចបង្អាកភាពក្លាហានរបស់អ្នកទៅវិញ។ ប្រការដែលគួរប្រយ័ត្នបន្ថែម គឺការបាត់បង់ពត៌មានលម្អិត ពីព្រោះតែភាពមិនស៊ីសង្វាក់គ្នាក្នុងថ្ងៃនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារ និងរាល់ក្តីបំណងប្រាថា្នបានទាំងអស់។ លើសពីនេះប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គលវិញ ផលលាភ និងភាពចម្រើនលូតលាស់នឹងកើតឡើងដល់ជីវិតរបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានារបស់អ្នកដទៃឲ្យសោះ ពីព្រោះដំណើរការវិជ្ជាជីវរបស់មនុស្សទាំងនោះមិនមានភាពស៊ីសង្វាក់ទៅនឹងវិជ្ជាជីវរបស់អ្នកឡើយ។ យោងលើហេតុផលនេះ លោកអ្នកពិបាកទទួលផល តែទទួលបានភាពស្មុគ្រស្មាញទៅវិញ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើទំនាក់ទំនង ការពិភាក្សា ឬការចរចាការងារសោះឡើយ។  ទំនាក់ទនងជាមួយមិត្តរួមការងារ ក៏ដូចជាដៃគូរអាជីវកម្មអាចនឹងមានកំហុសធ្ងន់ធ្ងរ។ ប៉ុន្តែលោកអ្នកមានឳកាសដោះស្រាយឬបង្វែរស្ថានការណ៍អវិជ្ជមាននេះបាន ប្រសិនបើអ្នកបោះជំហាននៅក្នុងគន្លងពត៌មានលំអិតដែលអ្នកទទួលបានប៉ុណ្ណោះ។ ក្នុងនោះក៏កុំសន្យាចំពោះនរណាឡើយ ប្រសិនបើអ្នកមិនច្បាស់លាស់អំពីដំណើរការនោះ ឬចូរព្យាយាមធ្វើការដែលអ្នកប្រាថ្នា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងអាចធានាបានស្ថេរភាពយ៉ាងល្អ មិនត្រឹមប៉ុណ្ណោះរាល់បញ្ហាដែលនៅសេសសល់គឺអាចនឹងដោះស្រាយទាំងអស់ក្នុងពេលនេះ។ ហើយប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយ ឬក៏ផ្លាស់ប្តូរបរិបទការងារ គឺសូមសម្រេចចិត្តធ្វើចុះអ្វីៗនឹងអាចទៅរួច ហើយទទួលបានការគំាទ្រផង។ ក្នុងនោះ ​សូមកុំភ្លេចខ្លួនក្នុងការទទួលខុសត្រូវការងាររបស់ខ្លួន។ ដោយឡែក ប្រការចាំបាច់បំផុតក្នុងពេលនេះ គឺសូមកុំយកចិត្តទុកដាក់នឹងពាក្យសំដីគេពេក ប្រយ័ត្នរងគ្រោះដោយសាររឿងរបស់អ្នកដទៃ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការរបស់អ្នកមានដំណើរការទៅជាធម្មតា។ ក្នុងនោះដែរ សូមធ្វើយ៉ាងណាកុំឲ្យយឺតពេលបំពេញការងារ។ សម្រាប់បញ្ហា គឺមិនមានអ្វីធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ លោកអ្នកមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា និងបញ្ជ្រៀបខ្លួនទៅនឹងបរិបទនៃការគ្រប់គ្រងបានល្អ។ ក្នុងនោះដែរ សូមកុំងាកឆ្ងាយពីវិចារណញាណរបស់ខ្លួនឯង​ បើអាចធ្វើបាន អ្នកនឹងទទួលបានជោគជ័យគាប់ប្រសើរណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះលោកអ្នកហាក់មានការលំបាកក្នុងការទទួលបានភាពរីកចម្រើនតាមបំណងប្រាថ្នាណាស់។ រាល់ការងាររបស់អ្នកហាក់មានផលជំទាស់ពីមនុស្សនៅជុំវិញខ្លួនច្រើន។ ប៉ុន្តែទោះបីជាស្ថានភាពក្នុងថ្ងៃនេះមិនអំណោយផលយ៉ាងណាក្តី ​សូមកុំបណ្តោយខ្លួនឲ្យសោះ ប៉ុន្តែសូមក្រោកឡើង ជឿជាក់លើខ្លួនឯង​ និងត្រូវពិនិត្យគម្រោងផែនការជាថ្មី។ ក្នុងនោះកុំភ្លេចការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត ពីព្រោះគេអាចផ្តល់ដំណោះស្រាយល្អ។

ចំណាំៈ ឆ្នាំទាំង៣ ជូត រោង មមែ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។ លោកអ្នកទទួលបានលាភសំណាង ប្រាក់កាស និងដំណើរការល្អក្នុងរបរជានិច្ច។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner