អប្សរាព្រឹកនេះ ១៤ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V2    រាជរដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលទៅ​ចាក់​ឱ្យប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ព្រំដែន​៕…អានផ្ទាល់

C3    ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង៕ …អានផ្ទាល់ (ដោយ៖ជា សេឌី)

C7    រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងកំពុងពិចារណាពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី០៦ ខែធ្នូ ទៅដើមឆ្នាំ២០២២វិញ…អានផ្ទាល់ (ដោយ៖ជា សេឌី)

BH2  ក្មេងប្រុស គង់ សីហា ដែលកំពុងមានការចាប់អារម្ម ពីមហាជន ឥលូវនេះ បានទទួលការយកចិត្តទុកដាក់ ពីប្រមុខថ្នាក់ដឹកនំា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុផាត)

V1    កម្ពុជានឹងធ្វើជាប្រធាន នៃកិច្ចប្រជុំសមាគម JiCA អាស៊ាន នៅឆ្នាំ២០២២ ៕…អានផ្ទាល់

C6    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអចលនទ្រព្យអាស៊ាន នៅចុងខែវិច្ឆិកានេះ ៕ …អានផ្ទាល់ (ដោយ៖ជា សេឌី)

V3    AEON» ប្រកាសរៀបចំពិព័រណ៍ ផលិតផលជប៉ុនឆ្នាំ២០២១ ៕…អានផ្ទាល់

SB2  គម្រោងសាងសង់ ផ្សារទំនើប សិនជូរីផ្លាហ្សា នឹងបើកដំណើរការ នៅមុនពេលចូលឆ្នាំខ្មែរ ២០២២ខាងមុខនេះ ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ចរិយា)

V5      ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ច្បាប់វិនិយោគថ្មី នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញ នូវសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ៕…អានផ្ទាល់

L1    រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់ លេខ១ ក្នុងចំណោម ទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក វណ្ណលុក)

SB1  លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ សប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ នៅខេត្តស្វាយរៀង ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ចរិយា)

V7      អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប. ចំនួនបីរូប និយាយមិនពិតពីកម្ពុជា៕…អានផ្ទាល់

V8      ឯកអគ្គរដ្ឋទូតឥណ្ឌាកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕…អានផ្ទាល់

វគ្គទី២៖

N12 ហេតុអ្វីបានជាបឹងទន្លេសាប ត្រូវបានចាត់ទុកជាឋបនីយ ជីវមណ្ឌល?…ឃ្លីប…(វេបសាយ)

L2    នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង បង្ហាញពីដំណោះស្រាយ ចំពោះបុគ្គល បាត់កាតចាក់វ៉ាក់សាំង និងចង់កែ ពត៌មានខុស ឬកាតវ៉ាក់សាំង ស្កែនអត់ឃើញ ព័ត៌មានជាដើម ៕ …ឃ្លីប… (អត្ថបទ រូបភាព អត្ថបទ បញ្ជូលសម្លេង កាត់ត លោក វណ្ណលុក)

BH1  ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ ក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕ …ឃ្លីប… (គ្រី សម្បត្តិ + ប៊ុនហុក + ដាវី)

C1    ក្រសួងបរិស្ថាន ជួបប្រជុំជាមួយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីពង្រឹងការគ្រប់គ្រងសំណល់​រឹង៕  …អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

C2    អភិបាលខេត្តបន្ទាយមានជ័យ ស្នើអោយមន្ត្រីការិយាល័យច្រកចេញចូលតែមួយ ផ្សព្វផ្សាយនិងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋានអោយបានច្បាស់លាស់៕  …លោកឃិន គន្ធា…ឃ្លីប…

C4    ជនចាស់ជរា នឹងពិការភាព ទទួលបានអំណោយគ្រឿងបរិភោគ និងថវិកាពីសប្បុរសជននៅក្រុងប៉ោយប៉ែត ៕ …លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…

C5  C5  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជួយឧបត្ថម្ភថវិកាកសាងទីស្នាក់ការគណបក្សឃុំ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

វគ្គទី៣៖

G3     លទ្ធផលស្ទង់មតិ ការគោរពចំពោះលទ្ធិប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក បាននិងកំពុងធ្លាក់ចុះជា សកល តើការធ្លាក់ចុះបណ្តាលមកពីអ្វី?…អានផ្ទាល់

G7    នៅសមុទ្រ​ចិន​ខាង​ត្បូង អាមេរិក​​ថា នាវា​មុជ​ទឹក​របស់​ខ្លួន​មាន​បញ្ហា​ព្រោះ​បុក​ភ្នំ​បាត​សមុទ្រ តែ​ខាង​ចិន​ចោទ​អាមេរិក​ថា «ខ្វះ​តម្លាភាព»៕…អានផ្ទាល់

G4     អតីតអ្នកការទូតអាមេរិកទៅបំពេញបេសកកម្មមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងចូលជួបជាមួយ មីន អ៊ុងឡាំង៕…អានផ្ទាល់

G6     មីយ៉ាន់ម៉ា បដិសេធមិនអនុញ្ញាតឲ្យបេសកជនពិសេសអាស៊ានចូលជួបលោកស្រី Aung San Suu Kyi បើ ទោះ បី ជា មាន សម្ពាធ អន្តរជាតិ ក៏ ដោយ ៕…អានផ្ទាល់

G2     ព័ត៌មានចចាមអរ៉ាមអះអាងថា Huawei នឹងលក់អាជីវកម្មម៉ាស៊ីន Server ដោយសារសម្ពាធទណ្ឌកម្មអាមេរិកនៅតែបន្ត ៕…អានផ្ទាល់

G1     កំណើននាំចេញរបស់ប្រទេសថៃ រំពឹងថានឹងធ្លាក់ចុះនៅឆ្នាំ២០២២ ៕…អានផ្ទាល់

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

R77    «កន្ទេលចចូត»របរតម្បាញប្រពៃណីដែលឈានទៅរកការបាត់បង់ របរត្បាញកន្ទេលកញ្ចូត (ចចូត) នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជារបរតម្បាញប្រពៃណី​មួយសម្រាប់​ប្រជាជន​ចាស់ៗ ក្រោយទំនេរដៃ ដោយអាចរកប្រាក់ចំណូលបានតិចតួចបន្ថែម ។ ទោះយ៉ាងណា បើតាមការ​រៀបរាប់​ប្រាប់ពីប្រជាពលរដ្ឋអ្នកតម្បាញមានវ័យចំណាស់ៗ បានប្រាប់ថា ប្រពៃណីត្បាញកន្ទេលកញ្ចូត (ចចូត) នៅក្នុង​តំបន់នោះ អាចនឹងបាត់បង់នៅថ្ងៃអនាគត ដោយសារតែក្មេងៗជំនាន់នេះ ពុំសូវចាប់អារម្មណ៍រៀនសូត្របន្ត ដោយសារតែវាលំបាក ចំណាយពេលច្រើន និងបានប្រាក់ចំណូលទាប ។ យ៉ាន់ លីណា…ឃ្លីប

-ហោរាសាស្រ្តប្រចាំព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner