៣ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. រាជរដ្ឋាភិបាលថៃបានយល់ស្របឱ្យកម្ពុជានាំយកវ៉ាក់សាំងចូលទៅថៃ ចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃ ដោយមានខាងកម្ពុជាសង្កេតការណ៍ – AMS Central

២. ក្រុមគុនល្បុក្កតោកម្ពុជា បានឈ្នះ មេដាយមាសចំនួន ៣ និងប្រាក់ចំនួន ២ទៀត ពីការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក ដែលមានចំនួន ១២ប្រទេសចូលរួម – ភ្នំពេញបុស្តិ៍

៣. រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៧ ដែលមានកំលាំង ៤៩៥មេហ្គាវ៉ាត់ នឹងដំណើរការក្នុងឆ្នាំ២០២៣ ដោយបង្កើនការផ្គត់ផ្គង់ប្រភពថាមពលបានដល់ ២០% នៃសមត្ថភាពផលិតសរុបរបស់ខ្លួន – ខ្មែរថាមស៍

៤. អគ្គរដ្ឋទូតបារាំងប្រចាំអូស្ត្រាលីលោក Jean-Pierre Thebault ថារដ្ឋាភិបាលអូស្ត្រាលីបានកុហក ពេលសម្រេចចិត្តលុបចោលភ្លាមៗនូវគម្រោងទិញនាវាមុជទឹកជាមួយទីក្រុងប៉ារីស ដើម្បីស្រវាយកនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក – Reuters

៥. យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និងជាង ៥០នាក់បានរងរបួស ក្រោយខ្មាន់កាំភ្លើងបានវាយប្រហារមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់អាហ្វហ្កានីស្ថាន បន្ទាប់ពីការផ្ទុះដ៏ខ្លាំងចំនួន ២ នៅកណ្តាលទីក្រុងកាប៊ុល – BBC

ads banner