ស្ថានទូតចិនឧបត្ថម្ភម៉ាសដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន (Video Inside)

ស្ថានទូតចិនប្រចាំកម្ពុជា បានឧបត្ថម្ភម៉ាស់ NK95 ចំនួន១ម៉ឺនម៉ាស និងសម្ភារៈមួយចំនួនទៀត ដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន។ ការឧបត្ថម្ភនេះ បានធ្វើនៅថ្ងៃទី៣វិច្ឆិកានេះ  ដោយមានការចូលរួមពីឯក អគ្គរដ្ឋទូតចិនលោកវ៉ាង វិនទៀន។

ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន លោក អ៊ុំ វុធទី បាន ថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតចិនចំពោះការបន្តឧបត្ថម្ភ ម៉ាសទាំងនេះ ស្របពេលដែល កម្ពុជាកំពុង បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋខ្មែរ និងបរទេសទូទាំងប្រទេសនិងក្នុងរាជធានីភ្នំពេញ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន គឺជាក្រុមដែលបានបង្កើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយមានសមាជិកសរុប ៩០នាក់ ដែលបានចូលរួមយុទ្ធនាការជួយចាក់វ៉ាក់សាំង Sinopharm និង Sinovac ជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner