បារាំងផ្តល់ហិរញ្ញប្បទានជាង២៣លានដុល្លារដល់កម្ពុជាលើគម្រោងស្ដារប្រព័ន្ធធារាសាស្រ្ត (Video Inside)

ប្រទេសបារាំងបានចុះកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានជាង២៣លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្ដគម្រោង ស្ដារប្រព័ន្ធធារាសាស្រ្ត។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបានធ្វើឡើងនៅថ្ងៃទី៣វិច្ឆិកានេះរវាងរដ្ឋមន្ត្រីក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងលេខាទី១ស្ថានទូតបារាំង លោក FABRICE Έtienne និងនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា លោកស្រីអូហ្វលី បួរីស  Oph–lie BOURHIS តាមប្រព័ន្ធ Video Conference ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន០២នេះរួមមាន៖ ១៖ កិច្ចព្រមព្រៀងឥណទានសម្បទាន បន្ថែមសម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាល ទី១ ដែលមានទឹកប្រាក់ចំនួន២០លានអឺរ៉ូ ដែលស្មើប្រមាណ២៣លាន១៣សែនដុល្លារអាមេរិក សម្រាប់ហិរញ្ញប្ប ទានបន្ទាន់ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តបាត់ ដំបង និងខេត្តបន្ទាយមានជ័យ, និងទី២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន៣០ម៉ឺន អឺរ៉ូ ស្មើប្រមាណ ៣៤ម៉ឺន៦ពាន់៨០០ដុល្លារអាមេរិក ពីមូលនិធិ FAPS Facility for Support, Preparation and Implementation of Project សម្រាប់ហិរញ្ញប្បទាន ដល់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងស្តារឡើងវិញ ស្ទឹង ស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner