មន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ១៩ខេត្តព្រះសីហនុអាចផលិតអុកស៊ីហ្សែនបាន៣០ម៉ែត្រគូបមួយម៉ោង (Video Inside)

ខេត្តព្រះសីហនុអាចមានសមត្ថភាពផលិតខ្យល់អុកស៊ីហ្សែនសម្រាប់ផ្គត់ផ្គង់អ្នកជម្ងឺឆ្លងកូវីដ១៩បានគ្រប់ គ្រាន់ដោយខ្លួនឯងហើយចាប់ពីពេលនេះទៅ។ ទីតាំងផលិតខ្យល់អុកស៊ីហ្សែនក្នុងខេត្តព្រះសីហនុ គឺជាទីតាំង មួយដែលស្ថិតក្នុងបរិវេណសំណង់អគារតេជោព្យាបាលជម្ងឺកូវីដ១៩ក្នុងក្រុងព្រះសីហនុ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងក្នុងឳកាសចុះទស្សនាសំណង់អគារតេជោព្យាបាលជំងឺកូវីដ១៩កាលពីថ្ងៃទី ២ វិច្ឆិកាថា ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែននៅក្នុងខេត្តព្រះសីហនុនោះ មានសមត្ថ ភាពផលិតអុកស៊ីហ្សែន ៣០ ម៉ែត្រគូបក្នុងមួយម៉ោង ដែលជាលទ្ធភាពសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលមក សម្រាកព្យាបាលជំងឺទូទៅ និងជំងឺកូវីដ១៩។

សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ ២០២១ខាងមុខនេះ។ អគារតេជោព្យាបាលជំងឺកូវីដ-១៩នេះ មានកម្ពស់មួយជាន់ ទទឹង៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ ដោយបច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកដើម្បីដើម្បីសម្រុកការសាងសង់ បានរូចឆាប់រហ័ស ដាក់ឲ្យដំណើរការជូនប្រជាពលរដ្ឋ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner