ផ្សារទំនើប សិនជូរីផ្លាហ្សាគ្រោងបើកមុនចូលឆ្នាំខ្មែរខែមេសា (Video Inside)

ផ្សារទំនើប សិនជូរីផ្លាហ្សា គ្រោងនឹងបើកដំណើរការ នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ២០២២ ខាងមុខ នេះក្រោយការសាងសង់រយៈពេលប្រមាណជិត២ឆ្នាំមកនេះ។ សំណង់ផ្សារទំនើប សិនជូរីផ្លាហ្សា មានទីតាំង ស្ថិតក្នុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ការប្រការនូវគំរោងត្រៀមបើកផ្សារទំនើបនេះ បានបញ្ជាក់ ឲ្យដឹងក្នុងពេលដែលកម្ពុជាបានប្រកាសការបើកប្រទេសសាឡើងវិញនាដើមខែវិច្ឆិកានេះ បន្ទាប់ពីយុទ្ធនាការ ចាក់វ៉ាក់សាំងលើពលរដ្ឋបានសម្រេចជិត៩០ភាគរយនៅទូទាំងប្រទេស។

អភិបាលរង រាជធានីភ្នំពេញ លោក នួន ផារ័ត្ន ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចប់ ជាស្ថាពរ នៃការសាងសង់ ផ្នែកគ្រឿងបង្គុំ សំណង់នៃគម្រោងសាងសង់ អគារផ្សារទំនើប សិនជូរីផ្លាហ្សា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា ដើម្បីលើកស្ទួយកិត្យានុភាពរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំធំៗ

ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ក៏ដូចជា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយ ក្រុមហ៊ុន JLECC អភិវឌ្ឍន៍ផ្សារសិនជូរីចាស់ ឲ្យក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ដោយសារតែទីតាំងនេះស្ថិតនៅក្បែរអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាច្រកចេញចូល ដ៏សំខាន់ នៃទីក្រុងភ្នំពេញ។ សំណង់ផ្សារទំនើបសិន ជូរីផ្លាហ្សានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០១៩។ សំណង់អគារទាំងមូលនេះ គ្រោង នឹងបើកដំណើរការ នៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខាងមុខនេះហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner