អង្គកឋិនទានព្រះមហាក្សត្រដង្ហែរចូលវត្តជនបទខេត្តកំពង់ឆ្នាំង (Video Inside)

អង្គព្រះកឋិនទានមួយដែលរួមមានអំណោយព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងការចូលរួម ពី ថ្នាក់ដឹកនាំកំពូលស្ថាប័នដទៃទៀត ត្រូវបានដង្ហែរទៅវត្តជនបទមួយនៃខេត្តកំពង់ឆ្នាំង។ ពិធីដង្ហែអង្គព្រះកឋិន ទានថ្ងៃទី៣វិច្ឆិកាត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល និងមន្ត្រីពាក់ព័ន្ធបានដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះ​វស្សានៅវត្តគម្រាបរុក្ខារាម ដែលស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ នៃស្រុកបរិបូណ៌  ។ ពិធីបុណ្យកឋិន ទានគឺជាពិធីមួយដែលប្រជាពលរដ្ឋ កម្ពុជាតែងតែប្រារព្ធធ្វើនូវបន្ទាប់ពីបុណ្យចេញវស្សា ។

យោងតាមការប្រ កាសរបស់លោកតាអាចារ្យវត្ត អង្គកឋិនទាននេះ រួមមានព្រះរាជទ្រព្យរបស់ព្រះករុណាព្រះមហាក្សត្រចំនួន ៥ពាន់ដុល្លារ, ព្រះរាជទ្រព្យសម្តេចម៉ែ ចំនួន៤ពាន់ដុល្លារ, បច្ច័យរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ២០ លានរៀល, បច្ច័យរបស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ២០ លានរៀល, បច្ច័យសម្ដេចអគ្គមហាសេនាបតី តេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន២០លានរៀល, សម្ដេចក្រឡាហោម ស ខេង ២០ លានរៀល , បច្ច័យរបស់អភិបាលខេត្ត, មន្ត្រីរាជការទូទាំងខេត្តកំពង់ឆ្នាំងចំនួន ៦៥ លានរៀល ព្រមទាំងបច្ច័យរបស់មន្ត្រីរាជ ការក្រសួងព្រះបរមរាជវាំង និងបច្ច័យពុទ្ធបរិស័ទនានា មួយចំនួនទៀតសរុបទឹកប្រាក់ចំនួន ២២៤លាន២៧ ម៉ឺន ៣ពាន់រៀល និងប្រាក់ដុល្លារចំនួន ៥ម៉ឺន៤ពាន់៧០១ ដុល្លារ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner