សង្ស័យតៃកុងស្រវឹងស្រា បើករថយន្តស៊េរីទំនេីប Range rover ពន្លះក្បាលស្ពានស្ទឹងមានជ័យ គៀបជាប់ទៅមុខលែងរួច

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទនេីបមួយគ្រឿងបោះពួយយ៉ាងលឿនហេីយជ្រុលទៅបុកក្បាលស្ពានស្ទឹងមានជ័យពេញទំហឹង បណ្ដាលឲ្យគៀបជាប់ទៅមុខលែងរួចសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចក្បាលស្ពានស្ទឹងមានក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF -6663 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបំរុងឡើងស្ពានអាកាសស្ទឹងមានជ័យ បន្តិច មកខាងក្រោមស្ពានអាកាសស្ទឹងមានជ័យបន្តិច ក៏ជ្រុលចង្កូតទៅបុកក្បាលស្ពានស្ទឹងមានជ័យពេញទំហឹងបណ្ដាលឲ្យរថយន្តផុងជាប់ទៅមុខលែងរួច ភ្លាមៗម្ចាស់បានយកសម្ភារៈក្នុងរថយន្តរួចគេចចេញពីកន្លែងបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner