ប្រឡងបាក់ឌុប គឺថ្ងៃទី២៧ ធ្នូ

ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព នេះបើតាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ទូរទស្សន៍អប្សរា មុននេះបន្តិច។

ឯកឧត្តមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវរំកិលការបរិឆ្ឆែតទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។

ប្រភពបន្តថា ការប្រឡងមធ្យមសិក្សាបឋមភូមិនៅរក្សាការបរិច្ឆេទដដែល គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១។

អ្នកនាំពាក្យបន្ថែមថា បវេសនកាលឆ្នាំ២០២១-២០២២ ចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner