អ៊ីស្លង់ ទើបដំណើរការរោងចក្រចម្រាញ់សារធាតុកាបូនដ៏ធំបំផុតក្នុងពិភពលោកឈ្មោះ Orca

អត្ថបទដោយ៖
AMS OneMinute

អ៊ីស្លង់ ទើបដំណើរការរោងចក្រចម្រាញ់សារធាតុកាបូនដ៏ធំបំផុតក្នុងពិភពលោកឈ្មោះ Orca ដែលអាចស្រូបយកឧស្ម័នកាបូនិចដោយផ្ទាល់ពីខ្យល់បានចំនួន ៤ ០០០តោនរៀងរាល់ឆ្នាំ ដែលបរិមាណនេះស្មើនឹងបរិមាណកាបូនដែលបំភាយពីរថយន្តចំនួន ៨៧០គ្រឿង។

ដំណើរការទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយថាមពលកំដៅដែលអាចកកើតឡើងវិញបាន (renewable geothermal energy)។

បច្ចេកវិទ្យាចាប់យកកាបូនចេញពីខ្យល់ដោយផ្ទាល់នេះ គឺជាបច្ចេកវិទ្យាដ៏ជោគជ័យមួយ ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ មានរោងចក្រចាប់យកកាបូនតែ ១៥ប៉ុណ្ណោះដែលដំណើរការនៅទូទាំងពិភពលោក ហើយអាចចម្រាញ់ឧស្ម័នកាបូនិចបាន ៩ ០០០តោនក្នុង១ឆ្នាំ។

🎥 World Economic Forum

ads banner