បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតកាប់ប្រជាការពាររបួសម្នាក់ ត្រូវបានពលរដ្ឋព្រួតវាយរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតដេញកាប់ប្រជាពលរដ្ឋ និងប្រជាការពារដែលចុះអន្តរាគមន៍ឃាត់ បណ្តាលឱ្យរបួសម្នាក់ ទើបធ្វើឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ ប្រដាប់ដោយកាំបិតប៉័ងតោមួយដេីមដេញកាប់ប្រជាពលរដ្ឋ និងអ្នកដំណេីរនៅតាមដងផ្លូវ២៧១ បង្កឱ្យមានការភ្ញាក់ផ្អេីល ភ្លាមនោះកម្លាំងប្រជាការពារសង្កាត់ទឹកថ្លា បានចុះអន្តរាគមន៍ឃាត់ខ្លួន តែត្រូវជននោះកាប់ប្រហាបណ្តាលឱ្យរងរបួសម្នាក់ ទេីបប្រជាពលរដ្ឋទ្រាំលែងបាននាំគ្នាព្រួតដេញវាយវិញរងរបួសធ្ងន់។

សមត្ថកិច្ចបញ្ជាក់ថា បុរសបង្កហេតុខាងលេីនេះ ជាមនុស្សអនាថា ដោយសារតែប្រេីប្រាស់សារធាតុញៀនដល់កម្រិតទេីបលែងស្គាល់ល្អអាក្រក់ ខុសនិងត្រូវបែបនេះ។ ក្រោយពេលកេីតហេតុ ប្រជាការពារដែលរងរបួសរួមទាំងជនបង្កដែលត្រូវពលរដ្ឋព្រួតវាយឱ្យរបួសដែរនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ៖ ឆៃហួត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner