៦ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. សរសៃគុយទាវកម្ពុជានៅពេលនេះ កំពុងតែមានការទទួលស្គាល់នៅទីផ្សារអឺរ៉ុប ជាពិសេសគឺនៅបីប្រទេស ដែលរួមមាន បារាំង ហ្វាំងឡង់ និងឆែក – រស្មីកម្ពុជា

២. ១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីសរុបជាង ៩១ម៉ឺនតោន កើនជាង ៣០០% ដោយទីផ្សារវៀតណាមមានរហូត ៩០ម៉ឺនតោន ថៃជាង ៤ពាន់តោន ចិនជាង ៣ ៨០០តោន និងឥណ្ឌា ជប៉ុន កូរ៉េជាដើម – កម្ពុជាថ្មី

៣. កំពង់ផែស្វយ័តភ្នំពេញ៖ ចំនួនកុងតឺន័រប្រមាណ ៣២ ៤៤១ បានឆ្លងកាត់កំពង់ផែក្នុងខែតុលា ដែលកើនឡើងជាង ៥៧% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍

៤. WHO ព្រមានថាតំបន់អឺរ៉ុបនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតកូវីដ១៩សាជាថ្មី បន្ទាប់ពីចំនួនអ្នកឆ្លងជាង ១.៨លាននាក់ និងស្លាប់ថ្មី ២៤ ០០០នាក់ ត្រូវបានរាយការណ៍កាលពីសប្ដាហ៍មុន – Xinhua

៥. អាមេរិកអនុម័តជាផ្លូវការលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ១.២ទ្រីលានដុល្លារ ដែលនេះជាជោគជ័យដ៏ធំមួយនៃរបៀបវារៈនយោបាយនៅក្នុងស្រុករបស់លោកប្រធានាធិបតី Joe Biden – Reuters

ads banner