រថយន្តហាយឡែនឌ័រពន្លះរបាំងថ្មពុះចែកផ្លូវជាតិលេខ២បាក់អស់មួយកង់ ឯរថយន្តដាច់កាឡែកង់ទៅមុខលែងរួច

 ភ្នំពេញ  ៖  បុរសម្នាក់សង្ស័យស្រវឹងស្រា  បានបេីករថយន្តហាយឡែនឌ័រមួយគ្រឿងទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់  រីឯរថយន្តដាច់កាឡែកង់មុខមួយចំហៀងទៅមុខលែងរួច  ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់  ថ្ងៃទី៦  ខែវិច្ឆិកា  ឆ្នាំ ២០២១  នៅតាមបណ្ដោយផ្លូវជាតិលេខ២  ក្នុងសង្កាត់ចាក់អង្រែលេី  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។ 
  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឲ្យដឹងថា  មុនដំបូងគេឃេីញរថយន្តម៉ាក  Toyota ហាយឡែនឌ័រ  ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ  2AO-2074 បេីកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា  ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុ ក៏រេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្ម  ឬក្បាលនាគ  ពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យរបាំងថ្មបាក់ទៅកណ្ដាលផ្លូវម្ខាថទៀតចំនួន១កង់  រីឯរថយន្តបង្កបានដាច់កាឡែកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច  ។ 
 ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ  មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ  ។ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រងចាំដោះស្រាយតាមច្បាប់  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner