រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបាន ឱ្យដឹង ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូមនាឆ្នាំនេះគឺសម្រាប់ទិន្នន័យបឋមគិតត្រឹមពេលនេះមានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់)មណ្ឌលប្រឡងចំនួន ១៧២២និងបន្ទប់ប្រឡងចំនួន ៧៣២៧ ។
បើតាមឯកឧត្តម រស់ សុវាចា មន្រ្តីអ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានថ្លែងប្រាប់ AMS នៅព្រលប់ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូម ថាក្រសួងអប់រំ យុវជន និងកីឡា រក្សាកាលបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ វិច្ឆិកា ២០២១។
ឯកឧត្តម បានឱ្យដឹងបន្ថែមថា”ការប្រឡងឌីប្លូម ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”៕ដោយ៖ម៉ាដេប៉ូ