នគរបាលបញ្ជូនខ្លួនក្មេងស្ទាវ ៧នាក់ ទៅកាន់សាលាដំបូងខេត្តក្រចេះ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

ក្រចេះ ៖ ក្មេងស្ទាវចំនួន ៧នាក់ក្នុងចំណោមបក្ខពួក ៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តក្រចេះកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយចោទពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ លោកវរសេនីយ៍ឯក ប៊ុន ឈឿន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ឲ្យដឹងថា ក្មេងស្ទាវចំនួន ៧នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្មេងស្រីម្នាក់ក្នុងចំនោមបក្សពួក ត្រូវបានតុលាការដោះលែងឱ្យទៅផ្ទះវិញ ។

គួរបញ្ជាក់ថា ក្មេងស្ទាវចំនួន ៨នាក់ ត្រូវបានកម្លាំងអធិការដ្ថាននគរបាលក្រុងក្រចេះធ្វើការឃាត់ខ្លួន ពាក់ពន្ឋ័និងការប្រើអំពើហិង្សា ជិះម៉ូតូដេញវាយគ្នា បាញ់ជំពាមកៅស៊ូ និងគប់ដុំថ្មរ បង្ករភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ កាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នៅចំណុច បឹងហ្គាឡូ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ជនសង្សយ័ ១-ឈ្មោះ ញ៉ឹម ពុត្ថា ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
៣-ឈ្មោះ លូត លុច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ
៤-ឈ្មោះ តាំង វ៉ាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ
៥-ឈ្មោះ អេត សុខន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជេីងពាត ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ
៦-ឈ្មោះ ម៉ៃ ម៉ាឡែត ភេទប្រុស អាយុ ១៩ឆ្នាំ
៧-ឈ្មោះ ម៉ៃ ម៉ាឡេ ភេទប្រុស អាយុ ២១ឆ្នាំ
អ្នកទាំងពីរមានទីលំនៅភូមិថ្មគ្រែលេី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ
៨-ឈ្មោះ ឈុន រុងរុងរឿ ស្រីអាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវតុលាការសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ ។

ជនសង្ស័យ រួមនិងវត្ថុតាំង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿង និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៧ម្សិលមិញនេះ ៕ ដោយ ម៉េង គាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner