ឯកឧត្តម ជា ប៊ុនហេង នាំយកអំណោយគ្រឿងឧបភោគ បរិភោគរបស់សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភដល់ក្រុមជម្រើសជាតិទូក

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគរួមមានមី១កេស ត្រីខកំប៉ុង១យូ ខោ អាវយឺត៦៦ឈុត អាល់កុល ម៉ាស និងថវិកា ៣លាន៤០ម៉ឺន ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូងអ៉ីងកម្ពុជា ឧបត្ថម្ភដល់គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីជម្រើសទូកកានូ កាយ៉ាក់ និងរ៉ូអ៉ីងកម្ពុជា ចំនួន៣៣រូប ដែលកំពុងហ្វឹកហាត់បិទខ្ទប់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១ខែ មុននឹងចេញទៅហ្វឹកហាត់ នាជំរុំ ខេត្តកំពត ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង បាននាំយកប្រសាសន៍សួរសុខទុក របស់សម្តេចក្រឡាហោម ស ខេង ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរាល់ទុក្ខលំបាករបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិទូក ដែលកំពុងហ្វឹកហាត់បិទខ្ទប់ក្នុងបរិបទជំងឺកូវីដ១៩នេះ ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការហ្វឹកហាត់បិទខ្ទប់របស់ក្រុមជម្រើសជាតិទូកនេះ គឺមានតែរយៈពេល១ខែប៉ុណ្ណោះ នឹងត្រូវប្រមូលផ្តុំហ្វឹកហាត់នៅខេត្តកំពតវិញ ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព រហូតដល់ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត តំណាងឲ្យសម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹក ដល់កីឡាករ កីឡាការិនីជម្រើសជាតិទូកទាំងអស់ ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩នេះ ត្រូវបង្កើតការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីកុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងជំរុំហ្វឹកហាត់ ត្រូវបាញ់អាកុល វ៉ាស់កម្តៅ ពាក់ម៉ាស និងរក្សាគម្លាតជានិច្ច ធ្វើយ៉ាងណាឲ្យការហ្វឹកហាត់ប្រព្រឹត្តិទៅដោយរលូនអភិវឌ្ឍសមត្ថភាព ត្រៀមដណ្តើមជ័យជំនះមកជូនជាតិពីការប្រកួតអន្តរជាតិ ពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ដែលបានផ្តល់ទីកន្លែងស្នាក់នៅ ប្រើប្រាស់ទឹកភ្លើងជូនដល់ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ដែលជាកន្លែងហ្វឹកហាត់រយៈពេលវែងក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ការយកចិត្តទុកដាក់នេះ វាជាការចូលរួមចំណែកដើម្បីជម្រុញឲ្យវិស័យកីឡាទូកកម្ពុជាមានការរីកចំរើន នឹងទទួលបានជោគជ័យពេលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា ។
សូមបញ្ជាក់ថា អំណោយសម្តេច ក្រឡាហោម ស ខេង ឧបត្ថម្ភគ្រូបង្វឹកកីឡាករកីឡាការិនីជម្រើសជាតិទូកនេះ មានដូចជា មី ត្រីខ អាកុល អាវយឺត និងថិកាម្នាក់១០ម៉ឺនរៀល ៕

អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner