អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីការដាំដំណាំរួមផ្សំផ្សេងៗ ព្រមទាំងការចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកត្រាំកក់

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញ ជួបសំណេះសំណាល និងស្វែងយល់ពីការដាំណាំរួមផ្សំផ្សេងៗ របស់បងប្អូនប្រជាកសិករ ក្នុងឃុំត្រាំកក់ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនប្រជាកសិករទាំងអស់ ដែលបានប្រកបការងារដាំដំណាំ រួមផ្សំផ្សេងៗ ចិញ្ចឹមសត្វ និងភ្ញាស់ពងមាន់ ពងទា បន្ទាប់ពីការងារធ្វើស្រែស្រូវ ដើម្បីធ្វើឱ្យបងប្អូនបានបានរំដោះខ្លួនចេញពីភាពក្រីក្រ មិនតែប៉ុណ្ណោះ កម្រិតជីវភាពកាន់តែកើនឡើងជាលំដាប់ នៅក្នុងបរិបទជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភថវិកា ២០,០០០,០០០រៀល ដល់ប្រជាកសិករសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដើម្បីជួយសាងសង់រោង ដំណាំបន្លែ និងបានឧបត្ថម្ភថវិកាមួយចំនួន ដល់បងប្អូនប្រជាកសិករ ព្រមទាំង សមត្ថកិច្ច និងប្រជាការពារភូមិផងដែរ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner