ផ្សែងអ័ព្ទពុលគ្របដណ្តប់លើទីក្រុងញូដេលី របស់ប្រទេសឥណ្ឌា ចូលដល់ថ្ងៃទី ៤ ហើយ

ញូដេលី៖ ខ្យល់ពុលកំពុងគ្របដណ្តប់ទីក្រុង New Delhi របស់ប្រទេសឥណ្ឌាអស់រយៈពេលបួនថ្ងៃជាប់ៗគ្នាមកហើយ។

គុណភាពខ្យល់នៅក្នុងទីក្រុងបានឡើងដល់ ៤៥១ រួចហើយនៅលើសន្ទស្សន៍ (AQI) គិតត្រឹមម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ យោងតាមសន្ទស្សន៍គុណភាពខ្យល់, ការកំណត់ក្រោម ៥០ ត្រូវបានចាត់ទុកថា មានសុវត្ថិភាព ខណៈដែលការកំណត់លើសពី ៣០០ គឺមានគ្រោះថ្នាក់។ ផ្នែកខ្លះនៃទីក្រុងបានឈានដល់កម្រិតខ្ពស់ដល់ទៅ ៦២៧ បន្ទាប់ពីមនុស្សបានប្រើផាវក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Diwali។

បញ្ហាខាងលើនេះបានកើតឡើងស្របពេលដែលមេដឹកនាំពិភពលោក រួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បច្ចុប្បន្នកំពុងជួបប្រជុំនៅសន្និសីទស្តីពីអាកាសធាតុ COP26 ដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ លោក Modi បានសន្យាថា ឥណ្ឌានឹងព្យាយាមឈានដល់ការបំភាយឧស្ម័នសូន្យនៅត្រឹមឆ្នាំ ២០៧០៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner