វិសាខា ណាហ្គា ភ្នំពេញក្រោន ស្វាយរៀង ឡើងវគ្គ៨ក្រុម ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ វគ្គ១៦ក្រុមថ្នាក់ជាតិបានបញ្ចប់៤ប្រកួត ដោយ៤ក្រុម គឺវិសាខា ណាហ្គាវើលដ៍ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះពីគូប្រជែងរៀងៗខ្លួន កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

៤ប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិនេះរួមមាន៖ ក្រុមវិសាខាបានយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ (លេខ៣ថ្នាក់ខេត្ត) ដោយលទ្ធផល ៨ទល់០, ណាហ្គាវើលដ៍ប្រកួតឈ្នះនគរបាលជាតិ ៤ទល់២ នៅក្នុងការប៉េណាល់ទីកាត់សេចក្តី ក្រោយក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នាពេញម៉ោង៩០នាទី ១ទល់១, ភ្នំពេញក្រោយបានយកឈ្នះក្រុមចំណាត់ថ្នាក់លេខ២ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បួងឃ្មុំ ៧ទល់០ ខណៈព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមជើងឯកថ្នាក់ខេត្ត កោះកុង អេហ្វ.ស៊ី ក្នុងលទ្ធផល ៦ទល់១។


ដោយឡែក៤ប្រកួតផ្សេងទៀតវគ្គ១៦ក្រុមថ្នាក់ជាតិនឹងត្រូវប៉ះគ្នា នៅរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្វែងរក៤ក្រុមជ័យលាភីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ និងវគ្គ៨ក្រុមចុងក្រោយ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កំណត់ការប្រកួតចំនួនតែ១ជើងប៉ុណ្ណោះ ដោយក្រុមណាចាញ់គឺធ្លាក់ចេញពីការប្រកួតតែម្តង ដើម្បីបង្រួមពេលវេលាឲ្យខ្លី ក្នុងវិបត្តិជំងឺកូវីដ-១៩ ដោយការប្រកួតកន្លងមកបានលើកពេលជាច្រើនលើក។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ១/២ គឺ២ក្រុមឈ្នះៗនឹងត្រូវឡើងទៅប្រកួតប្រជែងជើងឯក ខណៈ២ក្រុមចាញ់ៗនឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយការប្រកួតបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner