លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន វត្តស្វាយព្រហូត និងវត្តចារ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមអង្គកឋិនទានចំនួន ២វត្ត គឺ វត្តស្វាយព្រហូត ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង និង វត្តចារ ស្ថិតក្នុងភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំបន្ទាប់ ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ថ្ងៃ ហើយ ក្នុងវត្តនីមួយៗ បានដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner