១០ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈ “រាត្រីចងចាំឆ្នាំ២០២១” តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៨ វិច្ឆិកា ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ – AMS Central

២. សិប្បករខ្មែរម្នាក់បាន និងកំពុងដំណើរការសិប្បកម្មផលិតស្រាមៀនប៉ៃលិនខ្មែរ ដើម្បីដាក់លក់នៅតាមទីផ្សារគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស – AMS Economy

៣. រដ្ឋមន្ត្រី ក្រសួងកសិកម្ម លើកទឹកចិត្ត ឱ្យ ប្រជា កសិករ ប្រើប្រាស់ បច្ចេកវិទ្យា ថាមពល កកើត ឡើង វិញ សម្រាប់ ប្រើប្រាស់ ក្នុង វិស័យ កសិកម្មនៅកម្ពុជា – កោះសន្តិភាព

៤. បុគ្គលិក និងអ្នកនៅក្នុងបន្ទុក UN ១៦ នាក់ត្រូវបានឃុំខ្លួននៅក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពី ខណៈការចាប់ខ្លួនេះ ចំពេលមានរបាយការណ៍អំពីការចាប់ខ្លួនជនជាតិភាគតិច Tigray – Al Jazeera

៥. លោក Xi Jinping ត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាមួយអាមេរិក ខណៈជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក Joe Biden អាចកើតឡើងនៅសប្តាហ៍ក្រោយ – Reuters

ads banner