អប្សរាព្រឹកនេះ ១១ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1    ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញ ពីមាតុប្រទេស ដើម្បីចូលរួមមហាសន្និបាត អង្គការ យូណេស្កូ នៅប្រទេសបារាំង ៕ …ឃ្លីប… (រូបភាពលោក វ៉េង លីមហួត, សួង ពិសេដ្ឋ, អត្ថបទ កាត់ត វណ្ណលុក, អាន អ្នកនាង រ័ត្ន ចរិយា)

V5    មេដឹកនាំកូរ៉េខាងជើង ផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រខ្មែរ នាឱកាសអបអរសាទរទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ៕…អានផ្ទាល់

L2    សម្តេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន នៃការស្លាប់កូនប្រុស ច្បង ហ៊ុន កំសត់ ដែលគិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានរយៈពេល ៤៥ឆ្នាំហើយ ៕ …ឃ្លីប… (ដោយផេក អត្ថបទ កាត់ត វណ្ណលុក + អាន អ្នកនាង រ័ត្ន ចរិយា)

C5    សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពី សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភីកីឡានគរបាលជាតិកម្ពុជា ក្នុងការប្រកួតអន្ដរជាតិ និងប្រាក់រង្វាន់ដល់គ្រូបង្វឹក និងពិភាក្សាអំពីរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងកីឡាក្រសួងមហាផ្ទៃ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

V2      សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា កម្ពុជាចង់ឱ្យស្ថាប័នការពារជាតិអាស៊ាន រួមគ្នាបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺរាតត្បាតឆ្លងព្រំដែន ជាពិសេសជំងឺកូវីដ១៩ ៕…អានផ្ទាល់

SB1  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួម អង្គកឋិនទាន វត្តស្វាយព្រហូត និងវត្តចារ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕ …ឃ្លីប… (រូបភាព អត្ថបទ លោក ថេត វិចិត្រ   កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា)

 V1     ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់វិនិយោគថ្មីជូនថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ៕…អានផ្ទាល់

L4    រដ្ឋបាលខណ្ឌចំការមន បានដាក់ឲ្យដេញថ្លៃ គម្រោងអភិវឌ្ឍន៍ សង្កាត់ ឆ្នាំ២០២១ ដោយមានការចូលរួមដេញថ្លៃ ពីក្រុមហ៊ុន ចំនួន៨ ៕ …ឃ្លីប… (អត្ថបទ ប៊ុនធី រូបភាព អាន កាត់ត វណ្ណលុក)

វគ្គទី២៖

C3    លោក Xi Jinping បញ្ជាក់ថា ប្រទេសចិន នឹងបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩ មិនបញ្ចប់ទេ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

L3    មុនដល់ទីតាំងកាមេរ៉ា ចាប់ល្បឿន អាជ្ញាធរ បំពាក់ផ្លាកសញ្ញាជូនដំណឹង ដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រ ៕ …ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

C6    ផ្លូវកៅស៊ូ និងផ្លូវបេតុងចំនួន០៥ខ្សែ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានស្ថាបនាសាងសង់ ៕…អានផ្ទាល់ (ដោយ៖ចេង ពុំ)

C1    ទោះស្រូវធ្លាក់តម្លៃបន្តិចមែន តែកសិករទទួលបានទិន្នផលខ្ពស់ជាងឆ្នំាទៅ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

BH3  ឯកឧត្តម ជាវ តាយ និងឯកឧត្តម វង្ស ពិសិដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុង លើផ្លូវដែលបានរៀបចំប្រព័ន្ធលូរួចរាល់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ៕ …អានផ្ទាល់…

C2  អ        ភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកដល់មន្ត្រីថា  ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស មានតម្លាភាព និងគ្មានអំពើពុករលួយ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

BH4  រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ម្ចាស់អាជីវកម្ម បៀរហ្គាឌិន ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក សុផាត + កាត់ត អាន លោក ប៊ុនហុក)

BH5  អភិបាលខេត្តព្រៃវែង ដឹកនាំគណៈប្រតិភូខេត្ត ជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុតនាង + កាត់ត អាន លោក ប៊ុនហុក

C7  ក្រុមការងារយ៉េនឌ័រ នាំយកអំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទជនដែលមានជីវភាពលំបាកខ្វះខាត ៕…លោកប៊ុន រដ្ឋា…ឃ្លីប…

C8  អភិបាលខេត្តកំពង់ឆ្នាំង  និង អ្នកតំណាងរាស្រ្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៦ ខ្នង នៅក្នុងស្រុកកំពង់លែង៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G4     ចិនថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកនៅកោះតៃវ៉ាន់ ដោយចាត់ទុកថាជារឿងដ៏គ្រោះថ្នាក់ និងប្រថុយប្រថានបំផុត ៕…អានផ្ទាល់

G1     លោក ស៊ី ជីនពីង ត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាមួយអាមេរិក ខណៈជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក បៃដិន អាចកើតឡើងនៅសប្តាហ៍ក្រោយ ៕…អានផ្ទាល់

G3     វិភាគអន្តរជាតិ៖ អាមេរិក-កូរ៉េខាងជើង, ស្ថានភាពដូច «ឆ្មា និងកណ្ដុរ» ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R107 ១ថ្ងៃលើទូកនេសាទរកខ្យងអយស្ទ័រ។ អយស្ទ័រជាអាហារសមុទ្រមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់។ នៅកម្ពុជាវត្តមានអយស្ទ័រ គឺគេឃើញមានលក់ច្រើននៅក្នុងខេត្តកំពត។ អ្នកនេសាទបានទៅរកអយស្ទ័រនៅសមុទ្រ ហើយក្រុមការងារបស់យើងគឺលោករៀម ចំរើន ក៏បានរួមដំណើរដើម្បីដឹងពីរបៀបនៃការរកអយស្ទ័ររបស់ប្រជានេសាទខ្មែរយើងផងដែរ។ ចង់ដឹងថាគាត់ជួបអ្វីខ្លះសូមទស្សនាបទយកការណ៍​ដូចតទៅ។…ឃ្លីប…

-ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner