ការចុះឈ្មោះបោះឆ្នោតលើបញ្ជីថ្មីនៅសល់២២ថ្ងៃ (Video Inside)

ការពិនិត្យនិងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០២១នេះសល់តែ២២ថ្ងៃទៀតនោះទេ។ ចំនួនពលរដ្ឋ ដែលបានចុះឈ្មោះក្នុងបញ្ជី ឈ្មោះរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន៨ពាន់៦៧៦នាក់ ដែលនាំឲ្យចំនួន អ្នកមក ចុះឈ្មោះក្នុងរយៈពេល ២៨ថ្ងៃបន្តបន្ទាប់មកនេះ បានកើនដល់ជាង៣១ម៉ឺននាក់ហើយ។ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតរយៈពេល៥០ថ្ងៃ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០វិច្ឆិកា។

យោងតាមគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល២៨ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៣១ម៉ឺន ១ពាន់៥២៥នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោតសរុប មានចំនួន ១៤ម៉ឺន៧ពាន់៨៧៤នាក់ ,អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១១ម៉ឺន៤ពាន់៣៦៦នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ៩ម៉ឺន២ពាន់៨០៩នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner