ក្រសួងប្រៃសណីយ៍ បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីពា្រងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ។ គួរបញ្ជាក់ថាកិច្ចប្រជុំនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។

គួរបញ្ជាក់ថាសេចក្តីពា្រងគោលនយោបាយ មានគោលដៅកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ។

ចំពោះ ការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល គឺជាការចាំបាច់ និងបន្ទាន់ ក្នុងការដោះស្រាយនូវបញ្ហាប្រព័ន្ធព័ត៌មានឌីជីថល ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អភិបាលកិច្ចទិន្នន័យ និងមូលធនមនុស្ស ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមឱ្យមានភាពស៊ីសង្វាក់គ្នា ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ ប្រកបដោយជោគជ័យ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner