រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ៦៦ករណី និងជាសះស្បើយ៧១នាក់ (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួនតិចជាងអ្នកព្យាបាលជាសះស្បើយ ដោយអ្នក ឆ្លងមាន៦៦នាក់, ចំណែកអ្នកជាសះស្បើយមានចំនួន៧១នាក់។ ការឆ្លងថ្មី៦៦ករណីនៅថ្ងៃនេះ រួមមាន៥៨ករណី ជាការឆ្លងចូលក្នុងសហគមន៍ និង៨ករណី គឺជាការឆ្លងមកពីក្រៅប្រទេស។

កម្ពុជាគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៣៥៨នាក់, ប៉ុន្តែការព្យាបាលជាសះស្បើយមានចំនួន ១១ ម៉ឺន ៥ពាន់៧៣០នាក់។ តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យថ្ងៃនេះ នៅសល់ចំនួន៣ពាន់៦២៨នាក់ទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner