រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងបានចំនួន១ម៉ឺន៧ពាន់ ៣៤៦នាក់ (Video Inside)

ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន ៧ពាន់ ៣៤៦នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា បានកើនដល់១៤លាន១ម៉ឺន៧ពាន់៨៧នាក់។

យោងតាមក្រសួងសុខាភិបាលអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន១សែន៨ម៉ឺន១ពាន់៩៣២នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន ៤ម៉ឺន៧ពាន់៤១នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន ៩ម៉ឺន ៧ពាន់៦៨១នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៦ម៉ឺន១ពាន់២១១នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន១ម៉ឺន១ពាន់១៥៤នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី១១ វិច្ឆិកា បានចំនួន ២លាន៥ពាន់២៤នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៧,៦១% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner