កម្ពុជាត្រៀមនឹងទទួលវត្ថុបុរាណបួនពីសារមន្ទីរអាមេរិក (Video Inside)

កម្ពុជាត្រៀមនឹងទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួនបួន ពីសារមន្ទីរសិល្បៈ Denver របស់សហរដ្ឋអាមេ រិក។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១១ ខែវិច្ឆិកា វត្ថុបុរាណខ្មែរចំនួនបួនរូប ដែលនឹងបញ្ជួន មកដល់នាពេលខាងមុខនេះ គឺ អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

វត្ថុបុរាណខ្មែរចំនួន៤នោះ ត្រូវបានអាជ្ញាធរអាមេរិករឹបអូសពីសារមន្ទីរសិល្បៈ Denver និងបានដំណើរការក្តីក្នុងតុលាការអាមេរិកថែមទៀត មុននឹងការសម្រេចប្រគល់មកឲ្យប្រទេសកម្ពុជាជា ម្ចាស់ដើមវិញ។វត្ថុបុរាណខ្មែរទាំង៤នោះ រួមមាន១៖ ចម្លាក់ព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់សម័យអង្គររចនាបថ បាយ័ន្តចុងសតវត្សរ៍ទី១២និងដើមទី១៣។ រូបចម្លាក់នេះ ត្រូវគេជឿថាត្រូវបា​នគេយកចេញពីប្រាសាទបុរាណមួយ ក្នុងខេត្តតាកែវ ដែលមិនឆ្ងាយពីតំបន់ទន្លេបាទី។

រូបទី២៖ ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរសតវត្សរ៍ទី៧និង ទី៨។ រូបបដិមានេះ ត្រូវគេជឿថាបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។ រូបទី៣ ជួងសំរឹទ្ធ សម័យបុរេ ប្រវត្តិ។ ជួងសំរិទ្ធនេះ គឺជាជួងមួយក្នុងចំណោមដួងសំរឹទ្ធចំនួន១២ និងដែលគេជឿថា បានលួចចេញពីតំបន់មួយ  នាភាគពាយព្យកម្ពុជា។ រូបទី៤ គឺរូបផ្តែរព្រះនារាយណ៍ផ្ទំ ធ្វើពីថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ រូបផ្តែរ នេះ ត្រូវគេជឿងថា បានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner