បើកការដ្ឋាន ជួសជុលកំណាត់ផ្លូវប្រវែងជាង ៦គីឡូម៉ែត្រទទឺង ១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ ជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែន ជូនពលរដ្ឋ

ភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋនៅជាយក្រុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានជួសជុលឡើងវិញក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២១នេះបក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅភូមិស្រែរាជ្ជៈសង្កាត់សំរោងក្រោមខណ្ឌពោធ៏សែនជ័យ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦ គីឡូម៉ែត្រនេះឡើងវិញ។

ឯឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។
ឯកឧត្តម ឃួង ស្រេងបន្តទៀតថា សម្តេចតេជោមិនត្រឹមតែរំដោះប្រទេសជាតិពីចំណុចសូន្យនិងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង
ប៉ុណ្ណោះទេ ។ តែសម្ដេចនូវបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត។ ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវី-១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ និងដូសជំរុញ ហៅដូសទី៣សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានានៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង១៤ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែតលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍លើកឡើងថាកំណាត់ផ្លូវ១ខ្សែដែលបានបើកការដ្ឋានជួសជុលខាងលើនេះមានប្រវង៦,៤៩០ម៉ត្រនៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាងខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។

លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដោយបញ្ញាជំនន់ទឹកភ្លៀងបានធ្វើអោយកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ដោយមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានលើក ផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើន ត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។
សម្រាប់ឆ្នាំ២០២១នេះលោកឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋាន ជួសជុលផ្លូវខាងលើនេះ ឡើងវីញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល មានសាច់ផ្លូវទំហំ១២ ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner