Steven Gerrard ក្លាយជាអ្នកចាត់ការថ្មីក្លឹប Aston Villa

លោក Steven Gerrard បានក្លាយជាអ្នកចាត់ការថ្មីក្លិបបាល់ទាត់ Aston Villa ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំកន្លះ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រោយបណ្តេញលោក Dean Smith ចេញពីតំណែង ។


អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាករក្លឹប Liverpool បានទៅដឹកនាំក្រុម Rangers របស់ប្រទេសស្កុត ឡែន ជំនួសលោក Graeme Murty ។ បុរសវ័យ ៤១ឆ្នាំរូបនេះ បានជួយឲ្យក្រុម Rangers ឈ្នះជើងឯកលីគកំពូល Scottish Premiership ជាលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំ ទាំងនៅសល់ការប្រកួត ៦ដងទៀតក្នុងដៃ ។


គួរបញ្ជាក់ថា ក្លឹប Aston Villa បានបណ្តេញលោក Dean Smith ចេញពីតំណែង ក្រោយដឹកនាំក្រុមស្ថិតនៅលេខរៀងទី១៦ នៅ Premier League 2021-22 ឆ្លងកាត់១១ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់ចំនួន៧ប្រកួត មាន១០ពិន្ទុ លើសក្រុមបាតតារាង៥ពិន្ទុប៉ុណ្ណោះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner