Cristiano Ronaldo ដោះអាវ ជូនអ្នកគាំទ្រម្នាក់ ក្នុងជំនួបព័រទុយហ្គាល់ ជាមួយ សាធារណរដ្ឋអៀរឡង់ កាលពីយប់មិញ

អ្នកគាំទ្រវ័យក្មេងម្នាក់ បានបំពាន ច្បាប់នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយបានរត់ចូលទីលាន ដើម្បីស្វាគមន៍ Cristiano Ronaldo ។ អ្នកគាំទ្រវ័យក្មេងរូបនេះ មើលទៅពិតជារីករាយណាស់ នៅពេលដែល Ronaldo បានដោះអាវលេខ៧របស់ខ្លួន ប្រគល់ជូនអ្នកគាំទ្រវ័យក្មេងរូបនោះទុកជាអនុស្សាវរីយ៍ និងបានឱបលួងលោម មុនពេល ចាកចេញពីទីលានប្រកួត។


រឿងនេះមិនមែនជាលើកទីមួយទេ ដែល Ronaldo ត្រូវប្រឈមមុខជាមួយអ្នកគាំទ្រ អំឡុងពេលចាប់ឆ្នោតនៅកីឡដ្ឋាន Aviva ។ ប៉ុន្តែវាមិនមែនគ្រាន់តែជាខ្សែការពារជនជាតិអៀរឡង់ទេដែលធ្វើសកម្មភាពចង់ដើម្បីទៅជិតតារា Manchester United នោះទេ ដោយអ្នកគាំទ្រក៏ប្រាថ្នាចង់ជួបមុខជាមួយវីរៈបុរសបាល់ទាត់ រូបនេះនៅទីក្រុង Dublin ផងដែរ។


សូមបញ្ជាក់ថា Cristiano Ronaldo ដែលរកគ្រាប់បាល់បាន ១១៥ សម្រាប់ជម្រើសជាតិ បានត្រឹមខកចិត្ត បន្ទាប់ពីព័រទុយហ្គាល់ បានត្រឹមស្មើ 0-0 ជាមួយសាធារណរដ្ឋអៀរឡង់ ៕

ប្រភព ៖ Daily Mail Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner