លោកជំទាវ ម៉ែន សំអន ផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារសពលោកជំទាវ ឃួន គឹមនី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានផ្ញើរសារចូលរួម ចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារសព លោកជំទាវ ឃួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាររាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។

នៅក្នុងសាររំលែកទុក្ខនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវសេចក្តីរន្ធត់ ក្តុកក្តួល ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោកជំទាវ ឃួន គឹមនី ។ មរណភាពរបស់ លោកជំទាវ ឃួន គឹមនី គឺជាការបាត់បង់នូវកុលធីតាខ្មែរមួយរូប និងជាការបាត់បង់ នូវឥស្សរជនឆ្នើមមួយរូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបម្រើផលប្រយោជន៍ ជាតិ មាតុភូមិ ព្រមទាំងបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារដើម្បីភាពរីកចម្រើននៃប្រទេសជាតិ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួង ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ឃួន គឹមនី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner