រដ្ឋមន្រ្តីក្រសួងសាធារណការកម្ពុជាបន្តកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន (Video Inside)

កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបន្តនៅថ្ងៃ សុក្រនេះទៀត។ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជួនអាស៊ានលើកទី២៧ បានចាប់ផ្តើមតាំងពីម្សិលមិញ ដោយ មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់ពីសម្តេចតេជោហ៊ុនសែន។

ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២វិច្ឆិកានេះបានដឹកនាំ កិច្ច ប្រជុំដឹកជញ្ជូនអាស៊ានលើកទី២៧ ជាបន្ត។ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននៅថ្ងៃនេះ រួមមានកិច្ចប្រជុំរដ្ឋ មន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុនលើកទី១៩ ដែលពីភាគីជប៉ុន ជាសមភាគី ដឹកនាំដោយលោក ណាកាយ៉ាម៉ា ណូរីហ៊ីរ៉ូ, កិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាននិងសាធារណរដ្ឋកូរ៉េលើកទី១២ ដែលពីសមភាគីកូរ៉េ គឺលោកវ៉ាង ស៊ឹងគ្យូ និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ដែលចូលរួមដោយនាយក គ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក លោកម៉ៃខុល វ៉លថឺ មីឆាឡាក។ ក្នុងកិច្ចប្រជុំ ទាំងបីនោះ អគ្គលេខាធិការអាស៊ាន លោកលីម ចុក ហ៊័រ បានអញ្ជើញចូលរួមផង ដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner