តុលាការដោះលែងអ្នកទោស៧នាក់បន្តទៀតថ្ងៃសុក្រនេះ (Video Inside)

ការជម្រុញដោះស្រាយភាពណែនចង្អៀតនៅតាមពន្ធនាគារ បាននាំឲ្យមានការដោះលែងទណ្ឌិតខ្លះបន្ថែមទៀត នៅថ្ងៃនេះ។ ទណ្ឌិតខ្លះដែលនឹងត្រូវដោះលែងដោយការប្រើប្រាស់ការព្យួរទោសនោះរួមមានទាំងលោក រ៉ុង ឈុន ផងដែរ។

មន្ត្រីតុលាការ ត្រូវសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីដែលបញ្ជាក់នៅថ្ងៃ ១២វិច្ឆិកាថា លោក រ៉ុង ឈុន, លោក សួង សុភ័ណ្ឌ និងទណ្ឌិត៥នាក់ទៀត ត្រូវបានដោះលែងចេញពីពន្ធនា គារនៅថ្ងៃសុក្រនេះ ក្រោយ សាលាឧទ្ធរណ៍សម្រេចព្យួរទោសដែលនៅសេសសល់ និងផុតកំណត់ទោស។

ទណ្ឌិត៥នាក់ផ្សេងទៀត ដែលត្រូវបានដោះលែងរួមមានឈ្មោះ តុន និមល , សរ កណិកា , ឈឿន ដារ៉ាវី , ហ៊ុន វណ្ណៈ និងប៉ែន ច័ន្ទសង្គ្រាម។ យោងតាមមន្ត្រីតុលាការ, សាលាឧទ្ធរណ៍នៅថ្ងៃទី១២វិច្ឆិកា បានកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្តត្រឹម១៥ខែ១១ថ្ងៃ ហើយទោសនៅសល់៨ខែ១៩ថ្ងៃទៀតត្រូវបានព្យួរ។ ទណ្ឌិត២នាក់ ទៀតគឺ តុល និមល និង កញ្ញា ស កណិកា ក៏ត្រូវតុលាការកាត់ទោសតម្រឹម និងដោះ លែងដូចគ្នា ។

យោងតាមមន្ត្រីតុលាការដដែល សំណុំរឿងរបស់លោក តុល និមល ទោះបីបានបញ្ចប់មួយករណី ប៉ុន្តែនឹង នៅសល់ មួយករណីថែមទៀត។ ចំណែកទណ្ឌិតឈ្មោះ ហ៊ុន វណ្ណៈ និងឈឿន ដារ៉ាវី ត្រូវបានតុលាការដោះ លែង ក្រោយ អនុវត្តទោសចប់សព្វគ្រប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner