រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៦៣ករណី និងជាសះស្បើយ៦៧នាក់ (Video Inside)

តួលេខអ្នកព្យាបាលជាសះស្បើយពីជម្ងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួនច្រើនជាងអ្នកឆ្លង។ ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ, អ្នកព្យាបាលជាសះស្បើយមានចំនួន៦៧នាក់, ចំណែកអ្នកឆ្លងមានចំនួន៦៣នាក់។ 

ការឆ្លងថ្មី៦៣នាក់នៅថ្ងៃនេះ រួមមាន៥៥នាក់ ជាការឆ្លងចូលក្នុងសហគមន៍ និង៨នាក់ គឺជាការឆ្លងមកពីក្រៅ ប្រទេស។ កម្ពុជាគិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៤២១នាក់, ចំណែកការព្យាបាលជាសះស្បើយមានចំនួន ១១ ម៉ឺន ៥ពាន់៧៩៧នាក់។

តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃនេះ នៅសល់ចំនួន៣ពាន់៦២៤នាក់ទៀត។ ចំណែកការស្លាប់ ថ្មីមានចំនួន៦នាក់ក្នុងនោះអ្នកមិនបាន ចាក់វ៉ាក់សាំងមានចំនួន៤នាក់ ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៨៥៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner