មនុស្ស៧នាក់ស្លាប់និង១៤នាក់ទៀតកំពុងជួយសង្គ្រោះជីវិត​ ក្រោយផឹកទឹកផ្លែឈើអូអ៊ីឈិលាយអាល់កុល (Video Inside)

ពលករធ្វើចត្តាឡីស័ក៧នាក់ស្លាប់និង១៤នាក់ទៀតកំពុងជួយសង្រ្គោះជីវិតបន្ទាប់ពីពួកគេយកអាល់កុលលាយជាមួយទឹកផ្លែឈើ អូអ៊ិឈិ ផឹក នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ។

អភិបាលខេត្ត បន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាក់នៅថ្ងៃទី១២វិច្ឆិកានេះជុំវិញហេតុការណ៍ដែលកើតឡើងចំពោះពលករ ខ្មែរទាំង២១នាក់ដែលបានតម្រូវធ្វើចត្តាឡីស័កក្រោយវិលត្រឡប់មកពីប្រទេសថៃ។ ហេតុការណ៍ពុលដោយសារ ការផឹកអាល់កុលលាយជាមួយទឹកផ្លែឈើ អូអ៊ិឈិ នោះបានកើតឡើងកាលពីថ្ងៃទី១១ វិច្ឆិកាក្នុងកន្លែងធ្វើចត្តាឡី ស័កកូបធំ ស្ថិតក្នុងសង្កាត់និមិត្ត នៃក្រុងប៉ោយប៉ែត។ ក្នុងហេតុការណ៍នោះ ពលករចំនួន៣នាក់បានស្លាប់នៅ កន្លែងកើតហេតុ, ចំណែក៤នាក់ទៀត បានស្លាប់ជាបន្តបន្ទាប់ក្រោយដឹកដល់មន្ទីរពេទ្យ។ នេះជាសេចក្តីរាយ ការណ៍លើកទីមួយហើយជុំវិញករណីលាយអាល់កុលជាមួយនឹងទឹកផ្លែឈើអីអ៊ិឈិ ដែលធ្វើឲ្យមនុស្សស្លាប់នៅ ពេលផឹកលាយគ្នានោះ។

ក្រុមមន្ត្រីដែលកំពុងប្រចាំការនៅកន្លែងមណ្ឌលចត្តាឡីស័ក បានឲ្យដឹងថា ពលករខ្មែរទាំង ២១នាក់នេះទើបបាន វិលត្រឡប់មកពីប្រទេសថៃ និងពួកគេតម្រូវឲ្យសម្រាកធ្វើចត្តាឡីស័កស្របតាមការ ណែនាំរបស់ក្រសួងសុខា ភិ បាល, ប៉ុន្តែដោយសារតែករណីស្រេកឃ្លាននូវគ្រឿងស្រវឹង ពួកគេបាននាំគ្នាយកអាល់ កុលលាយជាមួយ ទឹក អូអ៊ិឈិ និងទឹកក្រូចមកផឹក បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រួពេទ្យហាមមិនឲ្យពួកគេយកគ្រឿងស្រវឹងចូលក្នុង មណ្ឌលចត្តាឡីស័ក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner