អំណោយឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ ១០០០គ្រួសារ រងគ្រោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាល និងចែកអំណោយរបស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនប្រជាពលរដ្ឋ ១០០០ គ្រួសារ ក្នុងនោះមកពីស្រុកមង្គលបូរីចំនួន ៣០០គ្រួសារ និង ក្រុងសិរីសោភ័ណ ចំនួន ៧០០ គ្រួសារ ចែកលើ២ទីតាំងផ្សេងគ្នា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ អំណោយទទួលបានក្នុងមួយគ្រួសារៗមាន អង្ករ ២០គីឡូក្រាម មីកន្លះកេស ត្រីខ ១យួរ ទឹកសុីអុីវ ១យួរ និងទឹកត្រី ១យួរ សរុបថវិកា ៧១.០០០ .០០០រៀល ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលបានផ្តល់ការយកចិត្តទឹក ប្រកបដោយទឹកចិត្តសប្បុរសធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះទឹកជំនន់ និងជំងឺកូវីដ១៩ ។ ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ទឹកជំនន់ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្នទេីបតែមានការច្រកចុះ ប្រជាពលរដ្ឋត្រឡប់ទៅកាន់លំនៅឋានវិញ ដែលក្នុងនោះប៉ះពាល់លើ ៤៤ ឃុំ/សង្កាត់ ក្នុង ៧ក្រុង/ស្រុក ២២៥ភូមិ ផ្ទះប្រជាពលរដ្ឋ ២៣២៧៦ខ្នង ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន ១៦៣៧ គ្រួសារ ប៉ះពាល់ដំណាំស្រូវ ២៥ ២២៣ហិកតា ខូចខាត ២៤ ៣៧០ ហិកតា ដំឡូងមីខូចខាត ៣៨៤០ ហិកតា ដំណាំរួមផ្សំខូចខាត ១៦ហិកតា លិចសាលារៀន ៣១សាលា វត្ត១២ និងមណ្ឌលសុខភាព ១២ ។

ក្នុងកាលៈទេសៈនៃការីករាលដាលនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ក្នុងកិច្ចអន្តរាគមន៍ឆ្លើយតបបន្ទាន់ ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដឹកនាំដោយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចំនួន ៣០៦៤ ឃីត អំណោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ១២៩១ ឃីត ព្រមទាំងសម្បុរសជន ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុងមួយចំនួនទៀតផងដែរ។ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចុះចែកពូជស្រូវជូនប្រជាពលរដ្ឋ ដើម្បីស្តារឡើងវិញចំនួន ៣ ៧៤៥ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានស្រូវពូជសែនក្រអូប ១០០ គីឡូក្រាម ។

ឯកឧត្តម ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាល
ក៍ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចជាខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ ។ ឯកឧត្តម ជេត ណារ៉ែន ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវន្តនូវវិធានការ ៣ ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner