ពិធីប្រកាសទទួលស្គាល់សមាជិកអចិន្រ្តៃយ៍គណបក្សឃុំ និងសមាជិកគណៈកម្មាធិការសាខាភូមិទាំង១០ ឃុំរមេញ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ

អត្ថបទដោយ៖
ធី ដា

ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែតខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជាបានលើកឡើង នៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកអចិន្រ្តៃយ៍គណបក្សឃុំ សមាជិកគណៈកម្មាធិការនៃគណបក្សឃុំ សមាជិកគណៈកម្មាធិការសាខាភូមិទាំង១០ ឃុំរមេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ បានបន្តថា ចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ជាមួយការងារបក្សនៅតាមភូមិ ឃុំ ឲ្យបានដឹកដល់ជាទីបំផុត ដើម្បីបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពធានារក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្សតទៅមុខទៀត ពីព្រោះជិតដល់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលឋាមុខនេះ ជាពិសេស គឺយើងជាសមាជិកអចិន្រ្តៃយ៍គណបក្សឃុំ សមាជិកគណៈកម្មាធិការនៃគណបក្សឃុំ សមាជិកគណៈកម្មាធិការសាខាភូមិទាំង១០ ចាប់ពីពេលនេះទៅត្រូវចុះអប់រំណែនាំសមាជិកសមាជិកាជួយជម្រុញកូនចៅឱ្យចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២និងបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា បន្តចុះបិទបដាពាក្យស្លោកផ្លាកគណៈបក្សរូបថតថ្នាក់ដឹកនាំបក្សបន្ថែមទៀតនៅក្នុងមូលដ្ឋាន។

ឯកឧត្តម បានបញ្ជាក់ទៀតថា កត្តាសំខាន់នោះ គឺយើងដែលជាសមាជិកគណៈកម្មាធិការសាខាភូមិទាំង១០ ត្រូវស្គាល់ថា សមាជិកបក្សមាន អត្តសញ្ញាណបែបណា យើងត្រូវស្គាស់ខ្លួនឯងឲ្យច្បាស់ នឹងមានស្មារតីសាមគ្គី ឯកភាព ផ្ទៃក្នុងឲ្យបានខ្ពស់បំផុត ទាំងខាងទស្សនៈ ឆន្ទៈ និងសកម្មភាព ឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីសម្រេចឱ្យបានជោគជ័យនៃកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់ប្រសើរថែមទៀត។

នាពេលកន្លងមកនោះ ថ្វីត្បិតតែយើងស្ថិតនៅក្នុងបរិបទជំងឺកូវីដ.១៩ កំពុងតែរីករាលដាលក៏ពិតមែនប៉ុន្តែការងាររបស់យើងនៅតែបន្តជានិច្ចដើម្បីសម្រេចបានគោលបំណងជូនគណបក្សប្រជាជនកម្ពុជាគឺឈ្នៈការបោះឆ្នោតគ្រប់អណត្តិជារៀងរហូត ឯកឧត្ដម បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ខិតខំប្រឹងប្រែង និងមានសាមគ្គីភាព ដើម្បីអោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសកលនាពេលខាងមុខ និងប្រកាន់ភ្ជាប់របបការងារ៣ (១. របបគោរពបទបញ្ជា ២.របបអនុវត្ត ៣.របបរាយការណ៍សុំមតិ)។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានឧបត្ថម្ភក្រុមការងាររដ្ឋបាលស្រុកកោះអណ្តែត ក្រុមប្រឹក្សាឃុំ ៧នាក់ ក្រុមការងារស្មៀន និងជំនួយការឃុំ ៣នាក់ មេភូមិ អនុភូមិ និងសមាជិកភូមិ ៣០នាក់ ប្រជាពលរដ្ឋ ៥៤នាក់ រួម បច្ច័យបុណ្យសពសមាជិកក្រុមប្រឹក្សាឃុំ ប្រគល់គ្រឿងបរិក្ខារសម្រាប់ចូលរួមបុណ្យសពសមាជិកឃុំ ចំណាយផ្សេងៗ សរុបថវិកា ជាង៥លានរៀល។នៅក្នុងឳកាសនេះផងដែរ ឯកឧត្តមបណ្ឌិតបានអញ្ជើញចូលរួមបុណ្យសពរបស់ លោកគង់ ហាំ សមាជិកក្រុមប្រឹក្សាឃុំ និងបានចូលរួមសម្តែងភាពសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់គណៈបក្ស ព្រមទាំងបានចូលថវិកាបុណ្យសព ៥០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ទឹកក្រូច ២កេស ទឹកបរិសុទ្ធ ២កេស និងត្រីខ ២យួរ ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner