អ្នកចាក់សំរាមចោលអាណាធិបតេយ្យ តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តម្រូវឱ្យអាជ្ញាធរ និងសមត្ថកិច្ចឃ្លាំមើល និងចាប់ផាកពិន័យ ដើម្បីឲ្យរាងចាល

កំពង់ឆ្នាំង ៖ ចំពោះអ្នកចាក់សំរាមចោលអាណាធិបតេយ្យ តាមផ្លូវសាធារណៈ ខុសទីតាំងកំណត់នោះ តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងពេលប្រជុំថ្មីៗនេះបានដាក់ផែនការឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថ
កិច្ចត្រូវតែឃ្លាំមើល និងចាប់អ្នកលួចចាក់
សំរាមចោលនោះ មកផាកពិន័យឲ្យបានម៉ឺងម៉ាត់ ដើម្បីជាការព្រមានឲ្យរាងចាល កុំឱ្យអ្នកដទៃយកគំរូតាម ។

យោងតាមអនុក្រឹត្យលេខ ១១៣ អនក្រ .បក ការគ្រប់គ្រងកាក
សំណល់តាមទីប្រជុំជនចោលសំរាមលើទីសាធារណៈ ឬតាមដងផ្លូវ ត្រូវផាកពិន័យអន្តរកាលជាប្រាក់ចាប់ពី ២ម៉ឺនរៀល ដល់ ៤០ម៉ឺនរៀល ។

ទាក់ទងនិងភាពអាណាធិបតេយ្យនៃការចាក់សំរាមចោលតាមដងផ្លូវនេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ អ្នកយកព័ត៌
មានយើងបានពិនិត្យឃើញនៅតាមដងផ្លូវលំមួយកន្លែង ស្ថិតនៅខាងកើតវត្តទួល
ខ្សាច់ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ត្រូវបានគេលួចដឹកសំរាមយកមកចាក់ចោលតាមចិញ្ចើមផ្លូវលំ នៅ
ចំណុចខាងលើយ៉ាងអាណាធិបតេយ្យ ។

ទាក់ទងនឹងករណីនេះដែរ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានឆ្លើយតបតាមទូរស័ព្ទថា អរគុណចំពោះព័ត៌មាននេះ ប៉ុន្តែកន្លងមកលោកក៏ពុំបានដឹងទេ ដោយលោកមេភូមិទួលខ្សាច់ ក៏មិនបានរាយការណ៍មកសាលាឃុំ ។

ដូច្នេះករណីនេះលោកនឹងចាត់តាំងឱ្យក្រុមប្រឹក្សាឃុំ សហការជាមួយមេភូមិចុះទៅត្រួតពិនិត្យមើលនៅទីតាំងនោះ
និងចាត់វិធានការឲ្យសមត្ថកិច្ចក៏ដូចជា
ប្រជាការពារឃ្លាំមើលដើម្បីចាប់អ្នក
លួចចាក់សំរាមចោលអនាធិបតេយ្យនេះ យកមកពិន័យតាម ផ្លូវច្បាប់ ដើម្បី
ជាការព្រមានកុំឲ្យគេយកគំរូដ៏អាក្រក់បែបនេះតាម ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner