រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំសាមញ្ញលើកទី៣០ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

កំពត ៖ ព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ។

កិច្ចប្រជុំបានផ្ដោតលើរបៀបវារៈសំខាន់ៗ ពិសេសលើរបាយការណ៍វឌ្ឍនភាពប្រចាំខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ។ ជាលទ្ធផលបានដំណើរការសកម្មភាព ជំរុញពន្លឿនការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងមានលក្ខណៈប្រក្រតីភាពល្អប្រសើរ។ ចំណែកការងារដោះស្រាយ បញ្ហាប្រឈម បញ្ហាសំណូមពរ បញ្ហាតម្រូវការ និងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមមានការដោះស្រាយ និងការគ្រប់គ្រងបានល្អ ។ ពិសេសការងារប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋាននៃខេត្តកំពតក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ ។

ឯកឧត្ត ម៉ៅ ធនិន អភិបាលខេត្ត បានលើកបញ្ជាក់ថា បើទោះបីការងារ នឹងបញ្ហា ប្រឈមមួយចំនួនដែលបានខិតខំដោះស្រាយកន្លង មក ហើយនៅមានសេសសល់ ប៉ុន្តែការងារទាំងអស់នោះទាំងគណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវតែខិតខំជម្រុញយកចិត្តទុកដាក់បន្ត នៅក្នុងផែនការអនុវត្តការងារ និងដោះស្រាយ ឲ្យបានសម្រេចជាលទ្ធផលបន្ថែមទៀត ។

ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃ ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្តក៏ដូចជារដ្ឋបាល ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញ ជុំវិញខេត្ត បានអនុវត្តកន្លងមក ធ្វើឱ្យខេត្តកំពត មានការវិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ទាំងនៅទីក្រុងនិងមូលដ្ឋានជនបទ ។ ពិសេសការងារដោះស្រាយបញ្ហាប្រឈមបញ្ហាតម្រូវការនិងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការក្រោមចំណាត់ការរបស់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តឃើញថាទទួលបានលទ្ធផលល្អប្រសើរធ្វើឱ្យប្រជាពលរដ្ឋមានការកក់ក្ដៅចំពោះអាជ្ញាធរ និងជំនាញពាក់ព័ន្ធ។
តែទោះបីយ៉ាងណា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើឲ្យ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុង ស្រុក បន្តយកចិត្តទុកដាក់ ជំរុញការដោះស្រាយបញ្ហាសំណូមពរ បញ្ហាប្រឈម ទៅតាមជំនាញនិងសមត្ថកិច្ចតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន ក៏ដូចគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងជំនាញផ្សេងទៀត ដោយធ្វើយ៉ាងណា ផ្ដល់នូវប្រយោជន៍និងភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យពួកគាត់មានជីវភាពកាន់តែរីកចម្រើនប្រសើរឡើង ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner