អគ្គលេខាធិការ កីឡាអេឡិចត្រូនិចកម្ពុជា បង្ហើបថា គ្រូបង្វឹកអន្តរជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនជាគ្រូ នៅក្នុងតំបន់អាស៊ាន

អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា លោក លន់ សាមឌី បានបបង្ហើបប្រាប់ទូរទស្សន៍អប្សរាថា សហព័ន្ធនឹងពិភាក្ សានៅចុងឆ្នាំ២០២១នេះ ដើម្បីសម្រេចថា នឹងស្មើសុំគ្រូអន្តរជាតិ ពីប្រទេសណាមកបង្ហាត់ក្រុមកីឡាករជម្រើសជាតិកីឡាអេឡិចត្រូនិច ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


អគ្គលេខាធិការ ពន្យល់ថា គ្រូអន្តរជាតិ ដែលសហព័ន្ធគ្រោងអញ្ជើញមក មិនមែនជាគ្រូក្នុងតំបន់អាស៊ាននោះទេ ព្រោះថា បើការជ្រើសរើសគ្រូបង្ហាត់ ក្នុងតំបន់អាស៊ាន នោះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកដជាមិនជោគជ័យជាក់ជាមិនខាន ។ ដូច្នោះ ទិសដៅរបស់ថ្នាក់ដឹកនាំអាចជ្រើសរើសយក ប្រទេសចំនួន២ នៅក្នុងតំបន់អាស៊ី មានគ្រូកូរ៉េ ឬសាធារណៈប្រជាមានិតចិន ។


សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រនិចកម្ពុជា នឹងប្រជុំគណៈកម្មការប្រតិបត្តិសហព័ន្ធអនុម័តសម្រេចជ្រើសរើសវិញ្ញាសាប្រកួត និងគ្រូបង្វឹក ស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ នៅចុងឆ្នាំ២០២១ខាងមុខនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner