នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ចុះផ្សព្វផ្សាយការចាក់វ៉ាក់សាំង វិធានការការពារ សន្តិសុខ សង្គម ជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន
ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ និងនាយរងប៉ុស្តិ៍ហើយមន្ត្រីប៉ុស្តិ៍ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះទៅភូមិដំណាក់ធំ៥ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជួបជាមួយប្រជាការពារសង្កាត់ និងប្រជាពលរដ្ឋសរុបចំនួន១៧គ្រួសារ ដេីម្បីផ្សព្វផ្សាយសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ។
គោលបំណងនៃការផ្សព្វផ្សាយនោះគឺ ៖
១,ភូមិឃុំមានសុវត្ថិភាព
២,ទៅចាក់វ៉ាក់សាំងអោយបានគ្រប់គ្នាចំនួ៣ដុស
៣,វិធានការការពារបីកុំបីការពារកូវីត19
៤,អំពីបញ្ហាគ្រឿងញៀនមូលដ្ឋាន
៥,ផ្សព្វផ្សាយក្មេងអាយុ 15 ឆ្នាំឡើងយកលិខិតអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណ
៦,អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឆ្នោតបានគ្រប់ៗគ្នា
៧,យកលេខទូរសព្ទរបស់លោកនាយប៉ុស្តិ៍បិទតាមផ្ទះជាពលរដ្ឋដើម្បីស្រួលផ្តល់ព័ត៌មាន
៨,ចែកជូនគ្រឿងបរិភោគមានមានអង្ករ 10 គីឡូក្រាមមីទឹកត្រីត្រីខទឹកស៊ីអ៊ីវអំបិលនិងស្ករសនិងថវិកាចំនួន 4 ម៉ឺនរៀលក្នុងមួយនាក់ និងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអធិការនគរបាលខណ្ឌមានជ័យទៅដល់បងប្អូនប្រជាការពារសង្កាត់ស្ទឹងមានជ័យនិងប្រជាពលរដ្ឋ ៕ ដោយ ៖ ជីម ភារ៉ា