ជនអន្តោប្រវេសន៍ ខុស ច្បាប់ ជនជាតិ ថៃចំនួន៦៦ នាក់ត្រូវបានប្រគល់ទៅថៃវិញកាលពីម្សិលមិញ

អត្ថបទដោយ៖
ធី ដា

ព្រំដែនកម្ពុជា ថៃ ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានប្រគល់ទៅ ឲ្យ ប្រទេសថៃវិញ នូវជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិថៃចំនួន ៦៦នាក់ ស្រី ២៤នាក់ កាលពី ថ្ងៃ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា ថៃ នៃច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត -ខ្លងលឹក ។

ពិធី ប្រគល់ ជនអន្តោប្រវេសន៍ ខុស ច្បាប់ ជនជាតិ ថៃ ទៅ ឲ្យ ប្រទេសថៃនោះ ឧត្តមសេនីយ៍ទោ យី គាលី អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ទទួលទិសច្រកទ្វារទី១ ព្រមទាំងមន្ត្រី ២៥នាក់ លោកឧត្តមសេនីយ៍ឯកសម វណ្ណវីរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង តំណាងភាគីកម្ពុជា និងលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Mr Panyarak Poolthup ) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា តំណាងភាគីថៃ និងលោកឧ.ទោ ស៊ុរ:ឆេត ហាក់ផាន អគ្គស្នងការរង អន្តោប្រវេសន៍ថៃ លោក ព្រីនយ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ ប្រទេសថៃ និងសហការីចំនួន ៣០នាក់ ។

ពិធីផ្ទេរប្រគល់បានបញ្ចប់ ម៉ោង១១:៣០នាទីថ្ងៃដដែលហើយភាគីទាំងពីរ បន្តប្រជុំពិភាក្សាគ្នា ផ្លាស់ប្តូរយោបល់គ្នា និងសុំឲ្យមានការយោគយល់គ្នា ទៅវិញទៅមក នៅក្នុងកាល:ទេស: មេរោគកូវីដ១៩នេះ ។

យោងមន្ត្រីសមត្ថកិច្ចបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិថៃទាំងនោះ បានឆ្លងដែនខុសច្បាប់មកកម្ពុជាជាបន្តបន្ទាប់តាមផ្លូវគោក ផ្លូវទឹកមកកម្ពុជាដើម្បីធ្វើការងារមួយចំនួន មានល្បែងតាមអនឡាញ នៅតាមកាស៊ីណូ មានក្រុមហ៊ុន ឬអាជីវកម្មជំនួញជាដើម ….
ហើយត្រូវបានកម្លាំងចម្រុះកម្ពុជាឃាត់ចាប់ខ្លួន បន្តបន្ទាប់ និងបានឃុំខ្លួនបណ្តោះអាសន្ន ស្នាក់នៅក្រោមការត្រួតពិនិត្យ ។
ប៉ុន្តែ ដោយមានការចចារ សម្របសម្រួលរវាងក្រុមចម្រុះនៃភាគីទាំង២ ទើបឈានដល់យោគយល់គ្នា ហើយមកទល់ពេលនេះ មានការដោះលែង រួចប្រគល់ឱ្យភាគីថៃវិញតាមផ្លូវគោកនេះ ៕ ដោយ ៖ ឃឹន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner